ដំណើរដើមទងសំខាន់ៗនាំឲ្យអាដុល ហ៊ីទ្លែក្លាយជាមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ និង បញ្ឆេះសង្គ្រាមលោកលើកទី២?
ហេតុអ្វីអតីតមេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ អាដុល ហីុទ្លែ គឺជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រពិភពលោក ? តើលោកអាចបង្កើតអំណាចរបស់ខ្លួនបានយ៉ាងដូចម្ដេច ? តើអ្វីជាមូលហេតុដ៏ចម្បងរបស់លោកចំពោះការឆេះឡើងនៃភ្លើងសង្គ្រាមលោកលើកទី២ ព្រមទាំងសង្គ្រាមប្រល័យពូជសាសន៍សម្លាប់ជនជាតិជ្វីហ្វអស់៦លាននាក់ ? ការបកស្រាយខាងក្រោមកំពុងនាំផ្លូវអ្នកទៅកាន់ច្រកចេញនូវចម្លើយនៃសំណួរទាំងនេះហើយ។
សោកនាដកម្មដ៏ក្ដៅក្រហាយសម្រាប់ប្រទេសអាល្លឺម៉ង់ក្រោយពីសង្គមជាតិគ្របដណ្ដប់ដោយការបរាជ័យយ៉ាងដុនដាបនិងអាម៉ាស់ជាខ្លាំងក្នុងសង្គ្រាមលោកលើកទី១ ដែលតម្រូវឲ្យអាល្លឺម៉ង់ត្រូវបង្ខំចិត្តសម្របសម្រួលជាមួយប្រទេសដទៃទៀតដែលមានចំណែកក្នុងសង្គ្រាម ដោយចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបង់ថ្លៃសំណងជាទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន១១ពាន់លានផោន។ ភាពអសន្តិសុខពាសពេញផ្ទៃប្រទេសបង្កជាអតិផរណាកើនឡើងហួសកម្រិត ធ្វើឲ្យប្រទេសត្រូវប្រឈមមុខនឹងការងើបមុខមិនរួចពីវិបត្តិសេដ្ឋកិច្ច។
តាមពិតអ្នកដឹកនាំផ្ដាច់ការរបស់អាល្លឺម៉ង់រូបនេះ គឺជាអ្នកដុតភ្លើងសង្គ្រាមលោកលើកទី២ឲ្យឆេះឡើង ដោយការមិនអស់ចិត្តនឹងការបរាជ័យក្នុងសង្គ្រាមលោកលើកទី១ និងប្រាក់សំណងដ៏ច្រើនរបស់ប្រទេសខ្លួន។ មហិច្ឆតារបស់អាដុល ហីុទ្លែមិនមែនមានត្រឹមតែចង់ស្ដារប្រទេសរបស់ខ្លួនដែលកំពុងតែរៀបនឹងលិចខ្លួនបាត់ក្នុងមហាសមុទ្រដ៏ជ្រៅនោះទេ តែថែមទាំងចង់ស្ដារឫទ្ធានុភាពប្រទេសរបស់ខ្លួនជាមហាអំណាចពិភពលោកផងដែរ។ លោកប្រើមនោគមន៍អូសទាញប្រជាជនអាល្លឺម៉ង់គ្រប់រូបឲ្យជឿជាក់ និងដើរតាមខ្លួនរហូតបានសម្រេច ប៉ុន្តែលើកដំបូងនៃការបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីរបស់លោកត្រូវទទួលនូវភាពបរាជ័យ ដោយចាញ់លោក Paul von Hindenburg (ដឹកនាំពីឆ្នាំ១៩២៥ដល់ឆ្នាំ១៩៣៤)។
យ៉ាងណាមិញ នាថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៣៣ ហីុទ្លែត្រូវបានតែងតាំងជាអធិការបតីដោយលោក Hindenburg ហើយក្រោយពីនោះតែមួយឆ្នាំកន្លះប៉ុណ្ណោះ ដែលប្រធានាធិបតីអាល្លឺម៉ង់រូបនេះបានស្លាប់ និងមិនគួរឲ្យសង្ស័យឡើយដែលអ្នកបន្តតំណែងបន្ទាប់គឺជា អាដុល ហីុទ្លែនោះឯង។ នៅពេលអំណាចគ្រប់យ៉ាងធ្លាក់ក្នុងកណ្ដាប់ដៃរបស់លោកហើយ លោកបានប្រើគ្រប់វិធីសាស្ត្រដើម្បីកម្ចាត់ចោលនូវអ្នកទាំងឡាយណាដែលប្រឆាំងនឹងគោលនយោបាយកុំមុយនិសរបស់គណបក្សណាសីុរបស់លោក ជាពិសេសពួកជ្វីសដែលដើរតាមមនោគមវិជ្ជាសង្គមនិយមរបស់កាលម៉ាក្ស។
លោកថែមទាំងយល់ឃើញទៀតថា ជនជាតិជ្វីហ្វដែលមកតាំងទីលំនៅក្នុងទឹកដីរបស់ខ្លួន គឺជាមូលហេតុដ៏ចម្បងនៃការចាញ់សង្គ្រាមរបស់ពួកគេ រួមទាំងការខាតបង់សងថ្លៃសំណងផងដែរ។ ដោយហេតុថាអំឡុងពេលនោះ ជនជាតិជ្វីសដ៏ឈ្លាសវៃទាំងនោះ ថ្វីត្បិតតែមានប្រជាជនសរុបរស់នៅលើទឹកដីអាល្លឺម៉ង់ ត្រឹមតែ១ភាគរយនៃប្រជាជនសរុបរបស់អាល្លឺម៉ង់ក៏ដោយ ប៉ុន្តែពួកគេបានកាន់កាប់ទៅលើផ្នែកសំខាន់ៗជាច្រើនដែលជាស្នូលនៃភាពរីកចម្រើនរបស់អាល្លឺម៉ង់។
ពួកគេដើរតួជាអ្នកឲ្យប្រាក់កម្ចីទៅពួកម្ចាស់នាយទុន ហើយប្រាជ្ញានៃជនជាតិពួកគេបានធ្វើឲ្យពួកគេដណ្ដើមឈ្នះពានរង្វាន់ណូបែលជាច្រើន ក្នុងផ្នែកវិទ្យាសាស្ត្រ អក្សរសាស្ត្រ ហិរញ្ញវត្ថុ និងសិល្បៈផងដែរ ជាហេតុនាំឲ្យជីវភាពប្រជាជនពួកគេមានភាពល្អប្រសើរឆ្ងាយជាងពួកម្ចាស់ទឹកដីរបស់ខ្លួន ស្របពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបន្ទាប់ពីសង្គ្រាម ដែលនេះបានពង្រីកដុះដាលនូវភាពច្រណែនទៅលើពួកជ្វីហ្វ បង្កជាភាពអយុត្តិធម៌ចំពោះហីុទ្លែជាខ្លាំង។ ចម្លើយគោលមួយនេះស្ថិតនៅក្នុងចម្លើយសំខាន់ៗដទៃទៀត ដែលឆ្លើយនឹងសំណួរថា អ្វីជាមូលហេតុចម្បងនៃសង្គ្រាមប្រល័យពូជសាសន៍ដឹកនាំដោយហីុទ្លែ ដែលសម្លាប់អស់មនុស្សជិត១១លាននាក់ ក្នុងនោះមាន៦លាននាក់ជាជនជាតិជ្វីស ? ហើយវាក៏ឆ្លើយនឹងសំណួរថា ហេតុអ្វីជនផ្ដាច់ការអាល្លឺម៉ង់មួយនេះ ស្អប់ពួកជ្វីហ្វខ្លាំងម្ល៉េះ ?
លើសពីនេះទៅទៀត មូលហេតុនៃការសម្លាប់មនុស្សជាតិអស់ច្រើនយ៉ាងនេះ ក៏ដោយសារតែហីុទ្លែយល់ថាមានតែពួកស្បែកស មានភ្នែកពណ៌ខៀវ និងសក់ពណ៌ទង់ដែងប៉ុណ្ណោះដែលស័ក្ដិសមជាប្រជាជាតិអាល្លឺម៉ង់ ដែលហៅពួកនេះថា ជាពូជសាសន៍បរិសុទ្ធ ហើយលោកចង់លាងសម្អាតនូវពូជសាសន៍មិនបរិសុទ្ធទាំងឡាយចោលឲ្យអស់។ ម្យ៉ាងទៀត ក្នុងសង្គ្រាមលោកលើកទី២ដែលដឹកនាំដោយហីុទ្លែ លោកបានប្រើថាមពលនុយក្លេអ៊ែរ និងបច្ចេកវិទ្យាគ្រាប់រ៉ុកកែត ដែលក្រោយមកជំរុញការផ្លាស់ប្ដូរពិភពលោកឲ្យមានការចាប់កំណើតឡើងនូវបដិវត្តន៍ឧស្សាហកម្ម ហេតុនេះទើបលោកជាបុគ្គលដ៏មានឥទ្ធិពលមួយរូបក្នុងប្រវត្តិសាស្ត្រពិភពលោកយ៉ាងដូច្នោះ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.hubpages.com & www.owlcation.com & www.topyaps.com