សញ្ញា​ទាំង​ ៧យ៉ាងនេះ គ្រប់​គ្រាន់​បង្ហាញ​ថា​ «អ្នក​ និង​គេ» មិន​ត្រូវ​ធាតុ​គ្នា​នោះ​ទេ!​



គ្មាន​អារម្មណ៍​ណាល្អ​​ជាងពេល​មាន​មនុស្ស​ដែល​អ្នក​ស្រឡាញ់​​ហើយ​គេ​ក៏​ស្រឡាញ់​អ្នក​វិញនោះទេ។ ខាង​ក្រោម​នេះ​ជាសញ្ញា​ដែល​បង្ហាញ​ថា សេចក្តី​ស្នេហា​របស់​អ្នក​មិន​ល្អ​ដូច​អ្វីដែល​អ្នក​គិត​នោះទេ​​ ហើយ​ទៅ​អនាគត​ «អ្នក​ និង​គេ» មិនត្រូវ​ធាតុ​គ្នា​នោះ​ទេ ហើ​យ​អ្នក​គួរ​តែ​បញ្ឈប់​ទៅ៖

១) អ្នក​មាន​អារម្មណ៍​ច្រណែន​ខ្លាំង​នៅ​ពេល​ដឹង​ថា​ដៃ​គូ​របស់​អ្នក​នៅ​ជា​មួយ​អ្នក​ផ្សេង​ (ទោះ​បី​​នៅ​ជា​មួយ​មិត្តភក្ដិ)។

២) អ្នក​និង​ដៃ​គូ​របស់​អ្នក​ឈប់​ធ្វើ​នូវ​រឿង​ដែល​ធ្លាប់​ធ្វើ​រួម​គ្នា (រឿង​ដែល​ធ្លាប់​សាង​អនុស្សាវរីយ៍)។

៣) អ្នក​មាន​ការ​ព្រួយ​បារម្ភ​ជា​និច្ច​​​ថា​ ដៃ​គូ​របស់​អ្នក​នឹង​បោះ​បង់​អ្នក​ចោល។

៤) អ្នក​គិត​ម្ដង​ម្កាល​ដែរ​ថា ​អ្នក​អាច​ផ្លាស់​ប្តូរ​ដៃ​គូ​របស់​អ្នក​បាន។

៥) អ្នក​អន់​ចិត្ត​នៅ​ពេល​ដែល​ដៃ​គូ​របស់​អ្នក​មិន​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​បាន ឬ​​ធ្វើ​តាម​ចិត្ត​អ្ន​ក​។

៦)​ ភាគ​ច្រើន​អ្នក​ឲ្យ​តម្លៃ​គំនិត​របស់​ដៃ​គូ​ជា​ជាង​គំនិត​របស់​ខ្លួនឯង​។ ៧) អ្នក​គិត​ថា​អ្នក​នឹង​ស្លាប់​ប្រសិន​ជា​អត់​ពី​ដៃ​គូ​របស់​អ្នក៕

ប្រែ​សម្រួល៖ អុឹង មុយយូ

X
5s