ចេះតែអៀនពេលនៅមុខCrush អ្នកមែនទេ? សាកល្បងវិធីនេះដើម្បីឲ្យគេមើលអ្នកចូលភ្នែកខ្លះ!
បើអ្នកតែងជាប់គាំងមិនដឹងថាធ្វើអ្វី រាល់ពេល Crushអ្នកដើរកាត់ឬក៏នៅនឹងមុខអ្នក ដល់ពេលត្រូវកែប្រែទម្លាប់ចាស់ៗហើយ។ ខាងក្រោមនេះនឹងបង្ហាញពីវិធី នាំឲ្យអ្នកមានភាពក្លាហានប្រឈមមុខ និយាយគ្នាជាមួយCrushអ្នក ៖
១) រៀបឫកពាឲ្យហំហាន៖ ការធ្វើឫកពាហំ ហាននេះ អាចជាផ្នែកមួយលាក់បាំង ពីភាពភិតភ័យរបស់អ្នកបានយ៉ាងជិត។ បើអ្នកមិនសូវមានភាពក្លាហានទេ គេនឹងឆាប់ដឹងថាអ្នកលួចស្រឡាញ់គេ ហើយអ្នក អាចនឹងត្រូវមាត់គេទៀតផង។
២) ត្រូវព្យាយាមគិតថា «គេជាមនុស្សធម្មតាទេ»៖ បើអ្នកគិតថាគេជាមនុស្សពិសេស អ្នកនឹងមានសម្ពាធពេលនៅជាមួយគេ។ អ្នកគួរប្រៀបគេ ឲ្យទៅជាមនុស្សធម្មតាសិនទៅ។ ចាំដល់ពេលគេបើកភ្លើងខៀវហើយ ចាំបន្តដំណើរទៅមុខទៀត។
៣) កុំខ្លាចថានាង ឬបុរសម្នាក់នោះគិតច្រើនលើអ្នកអី៖ បើចេះតែគិតច្រើនពេក អ្នកនៅតែមិនហ៊ានប្រឈមមុខនឹង Crushអ្នកដដែលហ្នឹង។ ដូចនេះមិនបាច់គិតច្រើន ថាគេគិតបែបនេះឬបែបនោះទេ។
៤) កុំខ្លាចនឹងបង្ហាញកាយវិការឆ្គងៗរបស់អ្នកអី៖ មនុស្សមួយចំនួនមិនចូលចិត្ត ឲ្យគេឃើញពី កាយវិការឆ្គងៗ ហើយមើលទៅដូចជាឡប់ៗ នោះឡើយ។ តែអ្នកមិនដឹងឡើយ កាយវិការឡប់ៗ ទាំងនោះ វាបង្ហាញថាអ្នកជាមនុស្សរួសរាយ ហើយ ចេះធ្វើឲ្យមនុស្សជុំវិញខ្លួនសប្បាយ។ អ្នកដទៃ គេនឹងគិតថាអ្នកជាមនុស្សមិនចេះលាក់បាំង ហើយទៀងត្រង់។
៥) អ្នកត្រូវដឹងថាគេក៏ភ័យៗ ដូចជាអ្នកដែរ៖ គេក៏មានអារម្មណ៍ភ័យៗ ដូចជាអ្នកដែរ។ ដូចនេះមិនបាច់ដេកព្រួយ ភ័យតែម្នាក់ឯងនៅផ្ទះពេកទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.gurl.com