អាជីព​ការងារ​​ក្នុងវិស័យទាំង៤​ដែល​ត្រូវ​ប៉ាន់​ខ្លាំងនា​ថ្ងៃ​អនាគត ដែលអ្នកមិនគួរមើលរំលង​



ដោយ​សារ​តែ​សង្គម​រីក​ចម្រើន​ទៅ​មុខ ការងារ​ក៏​ផ្លាស់ប្ដូរ​ទៅ​តាម​នឹង​ផង​ដែរ។ ដូច្នេះ​ហើយ វា​មាន​សារៈសំខាន់​ដែល​អ្នក​ត្រៀម​ខ្លួន​នា​ពេល​ឥឡូវ​នេះ​ប្រសិន​ជា​អ្នក​​​ចង់​រក​ការងារ​បាន​ស្រួល។ ក្នុង​អត្ថបទ​មួយ​នេះ យើង​នឹង​ផ្តល់​បង្ហាញ់ពីវិស័យការងារដែលត្រូវប៉ាន់​នា​ថ្ងៃអនាគត៖

១) វិស័យសុខាភិបាល៖ យោង​ទៅ​តាម​ការ​សិក្សាមួយចំនួនបានបង្ហាញថា ដោយ​សារ​តែ​ចំនួន​មនុស្ស​ចាស់​មាន​ការ​កើន​ឡើង វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា អ្នក​ផ្សំថ្នាំ​គឺ​ត្រូវ​ការ​​ជាង​មុន។ ​ដូច្នេះហើយ តម្រូវការក្នុងវិស័យនេះ គឺពិតជាកើនឡើងខ្លាំង អ៊ីចឹងហើយអ្នកដែលមានបំណងធ្វើការ ឬ ចង់មានជំនាញផ្នែកនេះ គឺប្រាកដជាមានឪកាសល្អៗមិនខាន។

២) វិស័យបច្ចេកវិទ្យា​៖ សាក​គិត​ទៅ​២០​ឬ​៣០​ឆ្នាំ​មុន​ នៅ​ពេល​ដែល​មនុស្ស​គ្មាន​កុំព្យូទ័រ​ឬ​អ៊ីនធឺណិត​ទៅ​មើល។ កុំព្យូទ័រ​ឬ​អ៊ីនធឺណិត​​បាន​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​ទាំង​ជំនួញ​និង​​ការ​ទាក់ទង​គ្នា។ ហើយ​វា​នឹង​បន្ត​ផ្លាស់ប្តូរ​ទៅ​មុខ​ជា​និច្ច។ ដូច្នេះ​ហើយ ​អ្នក​ចេះ​បច្ចេកវិទ្យា​​​នឹង​ត្រូវ​ប៉ាន់។

៣) វិស័យច្បាប់៖ ដោយ​សារ​តែ​​ពិភពលោក​កាន់​តែ​តូច​ទៅ​ៗ  ដោយសារការប្រាស្រ័យទាក់ទងគ្នា និង ការធ្វើដំណើរកាន់តែងាយស្រួលនោះ គឺបញ្ហាជាច្រើនក៏កំពុងកើតឡើងផងដែរ។ ដូច្នេះ​ហើយ ដំណោះស្រាយដោយប្រើច្បាប់គឺ ពិតជាសំខាន់ អ៊ីចឹងហើយតម្រូវការផ្នែកនេះក៏កើនឡើងមិនអន់ដែរ។

៤) វិស័យសរសេរ និង និពន្ធ៖ សម័យ​នេះ​ហើយ មនុស្ស​ភាគ​ច្រើន​គឺ​មាន​ចំណេះ​ដឹង​និង​មាន​បច្ចេក​វិទ្យា​នៅ​ក្នុង​ដៃ។ ក្រុមហ៊ុន​ជា​ច្រើន​ធ្វើ​ការ​ផ្សព្វផ្សាយ​ផលិតផល​តាម​អន​ឡាន​ឬ​តាម​ទស្សនាវដ្ដី។ល។ ដូច្នេះ​ហើយ ក្រុមហ៊ុន​នឹង​ត្រូវ​ការ​អ្នក​ដែលចេះ​សរសេរ​អត្ថបទ​ល្អ៕

ប្រែ​សម្រួល​៖ អឹុង មុយយូ ប្រភព៖ www.salary.com​

X
5s