បើឃើញសញ្ញាទាំងនេះ អាចចាត់ចូលជាប្រភេទ«មនុស្សប្រុសមិនល្អ» ដែលមនុស្សស្រីគួរប្រយ័ត្ន
មនុស្សប្រុសមួយចំនួនមិនដឹងឡើយ ថាខ្លួនឯង ស្ថិតក្នុងប្រភេទដែលគេចាត់ទុកជាមិត្តប្រុសមិនល្អ ។ ហេតុនេះ ទើបមនុស្យប្រុសមួយចំនួន មិនអាចមានសង្សារមួយបានយូរនឹងគេ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរប៉ាន់ស្មាន ខ្លួនឯង ៖
១) មានប្រវត្តិស្នេហាច្រើនពេក៖ មនុស្សស្រីពូកែពិនិត្យណាស់ បើអ្នកមានស្នេហាច្រើនពេក កាលពីមុននោះ នាងនឹងមិនសូវទុកចិត្តអ្នកថាជាបុរសល្អ ប៉ុន្មានទេ។
២) ទម្លាប់កុហកច្រើនសារពេក៖ មនុស្សដែលមានទម្លាប់កុហកគឺពិបាកទុកចិត្តណាស់ ហេតុនេះ បុរសដែលពូកែកុហកគេ ភាគច្រើន គេចាត់ទុកថាជាប្រភេទមិត្តប្រុសមិនល្អ ។
៣) គ្មានពេលសម្រាប់មិត្តស្រីសោះ៖ អ្នកណាៗ ក៏មានពេល រវល់ដែរ តែបើរវល់សឹងតែគ្មានពេលសម្រាប់សង្សារហើយនោះ តើអ្នកចង់ឲ្យគេទុកចិត្តថាអ្នកនៅស្រឡាញ់គេទៀតទេ?
៤) តែងឈ្លោះទាស់ទែងគ្រប់ពេល៖ វាជាបញ្ញាធំណាស់ សម្រាប់មិត្តភាពស្នេហា ព្រោះ ថាគ្មានមនុស្សស្រឡាញ់គ្នាឯណា ឈ្លោះគ្នា រាល់ពេល ហើយ រស់នៅស្គាល់តែពាក្យថាឈ្លោះគ្នា អត់ ឈប់អញ្ចឹងទេ។
៥) ប្រច័ណ្ឌមិត្តស្រីខ្លួនហួសនិស្ស័យ៖ ការប្រច័ណ្ឌម្ដងៗ គឺវា Cute មែន តែបើការប្រច័ណ្ឌនោះវាហួស និស្ស័យ និយាយលែងចេញនោះ វាទៅជារឿងអាក្រក់វិញហើយ សម្រាប់មនុស្សប្រុស។
៦) លាក់ពុត៖ មិត្តប្រុសប្រភេទនេះភាគច្រើន លួចលេងទូរស័ព្ទជាមួយអ្នកដទៃ ក្រោយខ្នងអ្នក ទៅដើរលេងមិនផ្ដល់ដំណឹង លួចធ្វើអ្វីដោយមិនឲ្យមិត្តស្រីដឹង។
៧) មិនដែលមានអារម្មណ៍ល្អដាក់មិត្តស្រី៖ មនុស្សម្នាក់ៗ តែងតែពិបាកចិត្តមួម៉ៅ និងខឹង តែវាមិនអាចកើតឡើងគ្រប់ពេលទេ។ ដូចនេះបើគ្រប់ពេលចេះតែក្រញូវដាក់មិត្តស្រីខ្លួននោះ អ្នកមិនមែនជាបុរសល្អឡើយ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ herinterest