ការពិតនៃជីវិតស្នេហាដែលមនុស្សគ្រប់គ្នាគួរដឹង ដើម្បីបញ្ចៀសបញ្ហាថ្ងៃក្រោយ
រឿងពិតនៃស្នេហាមួយចំនួន ទាមទារការឆ្លងកាត់សិនទើបអ្នកដឹង។ បើអ្នកអាចដឹងមុន អ្នកមានឱកាសច្រើន ក្នុងការអភិវឌ្ឍខ្លួន ហើយត្រៀមខ្លួនបញ្ចៀសបញ្ហាដែលអាចកើតមានផងដែរ។ ខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលអ្នកគួរដឹង៖
១) ស្នេហា ពេលខ្លះក៏អាត្មានិយមដែរ ព្រោះថា ពេលអ្នកមានដៃគូដែលមិនត្រូវគ្នាហើយនោះ អ្នកនឹងដាច់ចិត្តពីគេហើយលែងចង់បន្ដទៀតហើយ។
២) អ្នកប្រាកដជាបរាជ័យស្នេហា ២ទៅ៣ដង មុននឹងជួបស្នេហាដែលស័ក្ដិសមសម្រាប់អ្នក។ អ្នកមិនអាចគេច ផុតពីការបែកបាក់ស្នេហាបានឡើយ។
៣) មនុស្សភាគច្រើនតែងតែគិតខុស ដោយសារតែពួកគេដាក់ចិត្តស្រឡាញ់ទៅអ្នកដទៃ ខ្លាំងពេក ហើយភ្លេចទុកភាគរយសម្រាប់ស្រឡាញ់ខ្លួនឯងខ្លះ។
៤) អ្នកនឹងមិនអាចស្រឡាញ់នរណាម្នាក់ដូច ស្នេហាគ្រាដំបូងរបស់អ្នកបានឡើយ។
៥) ស្នេហាដំបូងរបស់អ្នកគឺជាស្នេហាដែលឆ្កួតជាងគេ និងសឹងតែមិនគួរឲ្យជឿទៀត។
៦) អ្នកមិនអាចបង្ខំឲ្យខ្លួនឯងស្រឡាញ់អ្នកណាបានទេ បើអ្នកបង្ខំ ខ្លួនឯង អ្នកនឹងមានវិប្បដិសារីជាមិនខានពេលបែកគ្នា៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack