កុំភ្លេចប្រើវិធីសាស្ត្រ ADEP ដើម្បីអាចរៀនពូកែ រៀនឆាប់ចេះឆាប់យល់
ការរៀនអ្វីមួយថ្មីអាចជាបទពិសោធន៍ជាទីពេញចិត្ត ប៉ុន្តែវាពិតជាតឹងចិត្តណាស់ដែលអ្នកមិនចាំនូវអ្វីដែលអ្នកបានរៀន។ ជាច្រើនលើកច្រើនសារ អ្នកត្រូវអានសៀវភៅហើយទន្ទេញមេរៀន ប៉ុន្តែនៅតែមិនសូវមានលទ្ធផលល្អ។ ប្រសិនជាអ្នកអនុវត្តវិធី ADEP នោះការរៀននឹងលែងជាបញ្ហាទៀតហើយ៖
១) A-Analogy ការប្រៀបធៀប៖ គន្លឹះដែលជួយឲ្យយើងរៀនឆាប់ចេះឆាប់ចាំគឺប្រៀបធៀបវាទៅនឹងអ្វីដែលយើងធ្លាប់ដឹងមកហើយ។ ឧទាហរណ៍ថា«សរសៃប្រសាទ។» តើអ្នកប្រៀបធៀបដោយវិធីណា? សរសៃប្រសាទនាំបញ្ជូនព័ត៌មានពីកោសិកាមួយទៅកោសិកាមួយ។ ដូច្នេះ អ្នកអាចប្រៀបធៀបទៅនឹងយានជំនិះដែលនាំយកមនុស្សពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត។
២) D-diagram ដ្យាក្រាម៖ អ្នកអាចប្រើប្រាស់ដ្យាក្រាមប្រសិនជាអ្នកមិនអាចរកពាក្យត្រឹមត្រូវសម្រាប់បង្ហាញទស្សនៈរបស់អ្នក។ ដ្យាក្រាមក្នុងទីនេះគឺជារូបភាពដែលជួយពន្យល់និងជួយអ្នកឲ្យងាយយល់។
៣) E-Experience ពិសោធន៍៖ តើអ្នកធ្វើដូចម្ដេចប្រសិនជាអ្នកច្រឡំឬមិនទាន់បែងចែកពាក្យនូវប្រធានបទអ្វីមួយ? អ្នកអាចសួរអ្នកដទៃឬព្យាយាមយល់ដោយខ្លួនឯង។ ប្រសិនជាអ្នកព្យាយាមយល់ដោយខ្លួនឯង ខួរក្បាលរបស់អ្នកកំពុងរៀនតាមរយៈផ្សាភ្ជាប់។ ដោយការប្រើប្រាស់ឧទាហរណ៍ផ្ទាល់ខ្លួន អ្នកនឹងងាយស្រួលយល់ជាងមុន។
៤) P-Plain Language ពាក្យសាមញ្ញ៖ មិនថាអ្នករៀនភាសាអ្វីឬរៀនអ្វីនោះទេ អ្នកគួរតែបំបែកពាក្យជ្រៅ ពាក្យពិបាក ឬពាក្យបច្ចេកៈទេសទាំងអស់នោះឲ្យក្លាយជាពាក្យសាមញ្ញ។ អ្នកត្រូវជៀសវាងពាក្យបច្ចេកៈទេស ហើយត្រូវចងចាំថាបំបែងអ្វីមួយឲ្យសាមញ្ញ អ្នកមិនត្រឹមតែយល់នោះទេថែមទាំងចងចាំបានយូរទៀតផង៕
ប្រែសម្រួល៖ អ៊ឺង មុយយូ
ប្រភព៖ www.lifehack.org