ស្នេហា​មាន​៥​ដំណាក់កាល​ តែ​ភាគ​ច្រើន​គេ​តែង​តែ​បញ្ចប់​ត្រឹម​​ដំណាក់​កាល​ទី​​៣!​



មនុស្ស​គ្រប់​​គ្នា​ដឹង​ថា ស្នេហា​គឺ​មាន​ដំណាក់​កាល​របស់​វា។ ដំណាក់​កាល​ដំបូង​ប្រៀប​បាន​នឹង​ផ្កា​ស្រស់​អញ្ចឹង ព្រោះ​ថា​ស្នេហា​ពេល​ដំបូង​វា​គ្មាន​កំហុស​ឡើយ ​ ហើយ​បើ​មាន​ក៏​អាច​លើក​លែង​ឲ្យ​គ្នា​​បាន​ដែរ។

បន្ទាប់​មក​ទៀត​ចូល​ដល់​ដំណាក់​កាល​មួយ​ដែល​អ្វី​ៗ ប្រែ​ទៅ​ជា​មិន​ល្អ ។ អ្នក​មាន​អារម្មណ៍​ថា​គេ​​ចាប់​ផ្ដើម​មិន​ស្រឡាញ់ ហើយ​គេ​មិន​ខ្វល់​ដូច​​កាល​ពី​មុន​។ មនុស្ស​ជា​ច្រើន​គិត​ថា​ ដំណាក់​កាល​នេះ​ជា​ដំណាក់កាល​ចុង​ក្រោយ​នៃ​ស្នេហា​ហើយ។ ដែល​ជា​ហេតុ​នាំ​ឲ្យ​គេ​ទៅ​រក​ដៃ​គូ​ផ្សេង​ទៀត។ មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ទេ ថា ដំណាក់​កាល​ទី​៣​គឺ​ជា​ដំណាក់​កាល​ចាប់​ផ្ដើម​ដឹក​​នាំ​អ្នក​ទៅ​រក​ស្នេហា​អមត​ឡើយ។ ដំណាក់កាល​ទាំង​៥​នៃ​ស្នេហា​៖

១) ដំណាក់កាល​ទី​១​៖ «​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​»

២) ដំណាក់កាល​ទី​២​​៖ «ក្លាយ​ជា​ដៃ​គូ​ស្នេហា​»

៣) ដំណាក់កាល​ទី​៣ ៖ «ចាប់​ផ្ដើម​មិន​ពេញ​ចិត្ត​គ្នា​បណ្ដើរ​ៗ »​

៤) ដំណាក់កាល​ ទី​៤​៖ «បង្កើត​ស្នេហា​ពិត មួយ​ដ៏​គង់វង្ស​»

៥) ដំណាក់កាល​ទី​៥​៖ «​ប្រើប្រាស់​កម្លាំង​អ្នក​ទាំង​២​ ដើម្បី​ផ្លាស់​ប្ដូរ​ពិភពលោក​»៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s