មូលហេតុ​សំខាន់​ៗ ដែល​អ្នក​គួរ​សិក្សា​ «​ប្រវត្តិ​សាស្ត្រ​»​ ឲ្យ​បាន​ច្រើន​ ​និង ពូកែ​



បើ​អ្នក​ស្រេក​ឃ្លាន​ចង់​រៀន​​​និង​ស្គាល់​​ពី​​ប្រវត្តិ​អតីតកាល​ អ្នក​គួរ​រៀន​មុខវិជ្ជា​នេះ​។​ ខាង​ក្រោម​នេះ​ជា​មូលហេតុ​សំខាន់​ ដែល​រៀន​មុខវិជ្ជា​ប្រវត្តិវិទ្យា​គឺ​ល្អ​សម្រាប់​អ្នក​៖

១) បង្កើន​ចំណេះដឹង​ប្រវត្តិសាស្ត្រ​៖ មុខវិជ្ជា​នេះ​មិន​ត្រឹម​តែ​បង្រៀន​អ្នក​ពី​អតីតកាល​របស់​ប្រទេស​មួយ​តែ តែ​វា​ថែម​ទាំង​ឆ្លុះ​បញ្ចាំង​ តថ​ភាព​ ពិត​ៗ ក្នុង​បច្ចុប្បន្នភាព​​ទៀត​។

២) ប្រវត្តិវិទ្យា​គឺ​ជា​មុខវិជ្ជា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​៖ ប្រវត្តិសាស្ត្រ​ពេល​ខ្លះ​អ្នក​សឹង​មិន​គួរ​ឲ្យ​ជឿ​ថា​វា​កើត​មាន​ឡើង តែ​តាម​ពិត​វា​មាន​មែន​​ នៅ​ក្នុង​ពិភពលោក​។ វា​លាយឡំ​នឹង​ភាព​សប្បាយ​រីករាយ ក៏​ដូច​ជា​ភាព​ទុក្ខ​សោក​របស់​សកលលោក​ ផង​ដែរ នៅ​ពេល​​អ្នក​បាន​សិក្សា​ពី​វា​។

៣) វា​អាច​បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពី​ព្រឹត្តិការណ៍​ពិភពលោក​៖ មាន​ព្រឹត្តិការណ៍​ច្រើន​ណាស់​ដែល​បាន​កើត​ឡើង លើ​លោក ។ ហើយ​តាម​រយៈ​ការ​សិក្សា​ប្រវត្តិវិទ្យា​ អ្នក​អាច​ដឹង​ថា​តើ​ព្រឹត្តិការណ៍​ប្លែក​ៗ អ្វី​ខ្លះ​បាន​កើត​ឡើង​លើ​លោក​ នៅ​សម័យ​មុន ក៏​ដូច​ចាំ​មក​ទល់​សព្វ​ថ្ងៃ​​។

៤) បង្រៀន​​អ្នក​វិនិច្ឆ័យ​បាន​ទូលំទូលាយ​៖ បើ​អ្នក​ដឹង​ថា ពេល​អតីតកាល​មាន​អ្វី​កើត​ឡើង​ខ្លះ នោះ​អ្នក​នឹង​សិក្សា​ពី​វា ហើយ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត​ចាស់​ៗ ចេញ ដើម្បី​បាន​អ្វី​មក​វិញ​ឲ្យ​ល្អ​ៗ ជាង​ពី​ពេល​មុន​។

៥) ​បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពី​វប្បធម៌​៖ ដោយ​សារ​វា​បង្រៀន​អ្នក​ពី​អតីតកាល​ច្រើន​ ​ ដូចនេះ​អ្នក​ក៏​អាច​សិក្សា​ពី​​វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ បាន​ច្រើន​ដែរ។ អ្នកអាន​រៀន​ពី​ជំនឿ វប្បធម៌​ព្រម​ទាំង​របៀប​រស់​នៅ​របស់​ប្រជាជន​តាម​តំបន់​​នីមួយ​ៗ​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ topyaps

X
5s