​ប្រើ​វិធីសាស្ត្រ​ទាំង​នេះ ​ដើម្បី​​ជម្រុះ​ភាព​កម្ជិល​ក្នុង​ការ​ធ្វើ​កិច្ចការ​សាលា​​



មិន​ថា​សិស្ស​នោះ​ពូកែ​ឬ​មិន​ពូកែ​យ៉ាង​ណា​ទេ ពេល​ខ្លះ​បើ​រៀន​ហត់​ពេក គឺ​មាន​អារម្មណ៍​ថា ខ្ជិល​ធ្វើ​កិច្ចការ សាលា​តែ​ម្ដង។ តែ​វិធី​ខាង​ក្រោម​នេះ​អាច​ជួយ​អ្នក​កុំ​ឲ្យ​មាន​​អារម្មណ៍​លែង​ខ្ជិល​​ត​ទៅ​ទៀត​បាន​៖

១) រក​អ្វី​ដើម្បី​ជំរុញ​ចិត្ត​ខ្លួន​៖ បើ​ចង់​ធ្វើ​អ្វី​មួយ​ដែល​អ្នក​​មិន​ចង់​ធ្វើ អ្នក​​គួរ​រំលឹក​ខ្លួន​ឯង​ពី​អ្វី​មួយ​ដែល​អាច​​ជំរុញ​ទឹក​ចិត្ត​អ្នក​ឲ្យ​ចង់​ធ្វើ​។ ក្នុង​នោះ​មាន​​ដូច​ជា​ ធ្វើ​កិច្ចការ​ហើយ អ្នក​​នឹង​ទៅ​​ញុំា​អី​ អ្នក​នឹង​ទៅ​ដើរ​លេង អ្នក​នឹង​ទៅ​លេង​ហ្គេម ឬ​ធ្វើ​អ្វី​ដែល​សប្បាយ​។ ពេល​នោះ អ្នក​នឹង​មាន ទឹក​ចិត្ត​ ប្រញាប់​ធ្វើ​​វា ដើម្បី​ឆាប់​បាន​ទៅ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។

២) មាន​តារាង​សិក្សា​ច្បាស់​លាស់​មួយ​៖ សិស្ស​ណា​ក៏​ដូច​សិស្ស​​ណា​ដែរ បើ​ពួក​គេ​មាន​តារាង​ពេលវេលា​សិក្សា​ច្បាស់​លាស់ គេ​លែង​មាន​អារម្មណ៍​ថា​ខ្ជិល​ទៀត​ហើយ។ កាលវិភាគ​សិក្សា​​គឺ​ពិត​ជា​សំខាន់​ណាស់ ក្នុង​​ការ​​ រៀប​ចំ​ពេលវេលា ថា តើ​អ្នក​គួរ​ធ្វើ​អ្វី​​ខ្លះ​ ?

៣) ធ្វើ​​វា​ម្ដង​មួយ ម្ដង​មួយ​៖ ក្នុង​ពេល​មួយ​ អ្នក​មិន​អាច​ធ្វើ​អ្វី​​បាន​ច្រើន​ឡើយ ហេតុនេះ អ្នក​ត្រូវ​​ រៀប​ចំ​កិច្ចការ ធ្វើ​វា ម្ដង​មួយ​ម្ដង​មួយ។ កាល​ដែល​ធ្វើ​បែប​នេះ​ អ្នក​នឹង​ដឹង​ថា តើ​មួយ​ណា​គួរ​​ធ្វើ​​​មុន​គេ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា ស្មុគស្មាញ​ទៀត​ផង៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ youngresearchersinmaths

X
5s