ពេលអ្នកនៅក្មេង ៩៩ភាគរយ គឺអ្នកតែងតែបរាជ័យស្នេហា!!! តើគួរធ្វើយ៉ាងណាកុំឲ្យបរាជ័យដូចមុនទៀត?
ពេលអ្នកនៅក្មេង វាគឺជារឿងធម្មតា ទេ ដែលជួបស្នេហា បរាជ័យ នេះគឺដោយសារអ្នកនៅមិនទាន់យល់ច្បាស់ថា អ្វីទៅជាស្នេហា។ តែដល់វ័យនេះ វាសមល្មមសម្រាប់អ្នកក្នុងការគិតគូពីស្នេហាស្មោះ និងត្រឹមត្រូវវិញហើយ។ នេះជាអ្វីដែលអ្នកត្រូវធ្វើ៖
១) ជឿជាក់លើគ្នា៖ ការជឿជាក់គឺជាគ្រឹះមួយនាំទៅរកស្នេហាជោគជ័យ។ ដៃគូស្នេហាទាំង២គប្បី បង្កើនការជឿជាក់គ្នាទៅវិញទៅមកឲ្យបានច្រើន។ ទោះបីវា ត្រូវការពេលវេលា ច្រើន ហើយការលះបង់ច្រើនក៏ដោយ ចុងក្រោយអ្នកនឹងទទួលបានផលល្អទៅវិញទេ។
២) យល់ពីគ្នា៖ ជាមួយនឹងការជឿជាក់គ្នា អ្នកក៏ត្រូវយល់ពីគ្នាផងដែរ។ យូរៗ ទៅម្នាក់ៗ តែងមានការផ្លាស់ប្ដូរ តែបើម្នាក់ៗ ចេះយល់ពីគ្នាទៅវិញទៅមក ការផ្លាស់ប្ដូរនោះគឺមិនអាចមកបំបែកបំបាក់អ្នកចេញពីគ្នាបានឡើយ។
៣) ចេះគោរពគ្នា៖ ភាគច្រើននៃការបែកបាក់ស្នេហា គឺមកពីកង្វះការគោរពគ្នា។ ពេលនេះអ្នកធំរៀងៗខ្លួនហើយ ដូចនេះការគោរពគ្នាគឺត្រូវតែមានជាដាច់ខាត។ កាលដែលចេះគោរពគ្នា គឺបង្រៀនមនុស្សឲ្យស្គាល់ពីតម្លៃ អ្នកដទៃ និងតម្លៃស្នេហាទាំងមូលផងដែរ។
៤) ចេះទាក់ទងគ្នា ៖ ការទាក់ទងគ្នាជិតដិត គឺជាកូនសោនាំអ្នកទៅ រកស្នេហាជោគជ័យ។ ដូចនេះអ្នកត្រូវ បង្កើន ការនិយាយប្រាស្រ័យ ទាក់ទងគ្នា រួមបញ្ចូលទាំងការស្ដាប់គ្នាទៅវិញទៅកផងដែរទើបល្អ។
៥) ចេះគាំទ្រគ្នា៖ មនុស្សម្នាក់ៗ តែងមានពេលខ្លះចង់ចុះចាញ់ក្នុងជីវិត។ តែបើអ្នកចេះលើកទឹកចិត្ត និងចេះគាំទ្រគ្នា ជឿជាក់ថា ពួកគេនឹងមានកម្លាំងចិត្ត ចង់រួមរស់ជាមួយអ្នករហូត៕
ប្រែសម្រួល៖ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack