ដំណាក់​កាល​នីមួយ​ៗ ក្នុង​ការ​បំភ្លេច​ស្នេហា​ចាស់​!!!​​



បែកបាក់​ស្នេហា​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​។ បើ​វា​ងាយ​នឹង​ធ្វើ​បាន មិន​មែន​មាន​មនុស្ស​សម្លាប់​ខ្លួន​ពេល​បែក​បាក់​ស្នេហា​ឡើយ។ នេះ​ជា​​អ្វី​ដែល​អ្នក គួរ​​ធ្វើ​ក្នុង​មួយ​ដំណាក់​កាល​ៗ ៖

១) ពេល​បែក​គ្នា​៣០​ថ្ងៃ​៖ អ្វី​ដែល​អ្នក​គួរ​ធ្វើ​ គឺ ផ្អាក​លេង​បណ្ដាញ​សង្គម​សិន​ , កុំ​ព្យាយាម​ទាក់ទង​ទៅ​សង្សារ​ចាស់​ទៀត​ , កុំ​នឹក​រលឹក កន្លែង​អនុស្សាវរីយ​ដែល​អ្នក​ធ្លាប់​ទៅ​២​នាក់​អី , ចំណាយ​ពេល​ឲ្យ​ច្រើន​​ដើរ​លេង​ជាមួយ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ។

២) ពេល​បែក​គ្នា​៦០​ថ្ងៃ៖ អ្វី​ដែល​អ្នក​គួរ​ធ្វើ​បន្ទាប់​ពេល​បែក​គ្នា ៦០​ថ្ងៃ​ គឺ សរសេរ​កត់​ត្រា​ទុក​ពី​អារម្មណ៍​របស់​អ្នក , ទុក​ពេល​ខ្លះ​សម្រាប់​មើល​ថែ​ខ្លួន​ឯង​​, បើក​ឱកាស​ឲ្យ​ខ្លួន​​ឯង​ហៀរ​ទឹកភ្នែក​ចុះ បើ​អ្នក​ពិបាក​ចិត្ត​ខ្លាំង​។

៣) ពេល​បែក​គ្នា​៩០​ថ្ងៃ៖ មក​ដល់​ពេល​នេះ អ្នក​ក៏​មិន​ទាន់​កាត់​ចិត្ត​ដាច់​ខ្លាំង​ដែរ ហើយ​អ្វី​ដែល​អ្នក​​គួរ​ធ្វើ​នោះ គឺ ចំណាយ​ពេល​អាន​សៀវភៅ​ឬ​អ្វី​ក៏​បាន​ដើម្បី​ធ្វើ​ឲ្យ​​អារម្មណ៍​ខ្លួន​បាន​ល្អ​ជាង​មុន​, ស្រឡាញ់​​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន​ ក្នុង​ពេល​នេះ​, ធ្វើ​អ្វី​ដែល​​អ្នក​​តែង​តែ​ធ្លាប់​ធ្វើ​ពី​មុន​មក។

៤) ពេល​បែក​គ្នា​៩០​ថ្ងៃ​ឡើង​ទៅ​៖ អ្នក​​ចំណាយ​ពេល​អស់​៣​ខែ​ទៅ​ហើយ ហើយ​អារម្មណ៍​អ្នក​​ក៏​កាន់​តែ​ធូរ​ស្រាល​ជាង​មុន​ដែរ។ ជឿជាក់​ថា អ្នក​បាន​កាត់​ចិត្ត​ពី​គេ​ បាន​ខ្លះ​ហើយ​។ អ្វី​ដែល​អ្នក​គួរ​​ធ្វើ​បន្ទាប់ គឺ ​បង្រៀន​ខ្លួន​ឯង​ឲ្យ​រៀន​អ្វី​ថ្មី​ៗ , រាប់​អាន​មនុស្ស​ឲ្យ​បាន​ច្រើន​ហើយ​ធ្វើ​ការ​សម្រាប់​សង្គម​, ប្រកួតប្រជែង​ យក​ឈ្នះ​នឹង​ខ្លួន​ឯង​​៕

ប្រែ​​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s