​កត្តា​ ៣​យ៉ាង​នេះ​ អាច​​មក​សម្លាប់​​មិត្តភាព​ស្នេហា​អ្នក​បន្តិច​ម្ដង​ៗបាន!​



មនុស្ស​មួយ​ចំនួន​តែង​មិន ហ៊ាន​មាត់​ក​ខ្លាំង ​ឬ​សម្ដី​ធ្ងន់​ដាក់​ដៃ​គូ​ស្នេហា​ ក៏​ដោយ​សារ​​មិន​ចង់​មាន​រឿង​ប្រកែក​គ្នា។ តែ​ពេល​ខ្លះ​អ្នក​​​មិន​ដឹង​ឡើយ ថា​ទង្វើ​អ្នក​ទាំង​២​នាក់ អាច​មក​សម្លាប់​ចិត្ត​ស្នេហ៍​ ដោយ​មិន​ដឹង​ខ្លួន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) បណ្ដែតបណ្ដោយ​​​គ្នា​ពេក​​៖ តើ​ស្នេហា​អាច​​បន្ត​បាន​យូរ​ដែរ​ទេ បើ​មនុស្ស​ម្នាក់ៗ​តែង​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​ធ្វើ​អ្វី​តាម​តែ​ចិត្ត​នោះ? វា​អាច​ជា​អ្វី​ដែល​អ្នក​​​មិន​ចាប់​អារម្មណ៍​​ តែ​កាល​ដែល​បណ្ដែត​បណ្ដោយ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា អ្នក​​ទាំង​២​មិន​សូវ​ជា​​ខ្វល់​គ្នា​ទេ។​ ហើយ​ម្យ៉ាង​មើល​ទៅ​ដូច​ជា​មនុស្យ​មិន​ដែល​ស្គាល់​តែ​ម្ដង។ ពេល​ខ្លះ​ដៃ​គូ​ម្ខាង​ទៀត​អាច​នឹង​ត្រូវ​​អ្នក​ដទៃ ស្ដី​ថា ឲ្យ​ផង​ដែរ​ ពេល​ដែល​សង្សារ​ខ្លួន​បណ្ដែតបណ្ដោយ​ពេក​។

២) មនុស្ស​មាន​កំហឹង ច្រើន​៖ ពេល​ខ្លះ​បើ​អ្នក​មិន​ចេះ​​ទប់អារម្មណ៍ ហើយ​ចេះ​​តែ​បណ្ដោយ​ការ​ខឹង​របស់​ខ្លួន​ឲ្យ​ជះ​ទៅ​​លើ​អ្នក​ដទៃ ។ ថ្ងៃ​ណា​មួយ​គេ​នឹង​ចាក​ចេញ​ពី​​អ្នក​ដោយ​ឯកឯង មិន​បាច់​អ្នក​ណា​​​មក​ដេញ​។ ​ ព្រោះ​ថា ការ​ស្ដី​ថា ឬ​ការ​ជះ​កំហឹង​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ឆ្អែត​ចិត្ត​បន្តិច​​ម្ដង​ៗ ទាល់​តែ​ដើរ​ចេញ​​តែ​ម្ដង។

៣) ខ្វះ​ភាព​ជឿជាក់​គ្នា​៖ វា​ជា​ដំណាក់​កាល​ខ្លាំង​ក្លា​ដែរ ព្រោះ​ថា ស្រឡាញ់​គ្នា​បើ​ ខ្វះ​ការ​ជឿ​ទុក​ចិត្ត ហើយ គឺ​លែង​បន្ត​ទៀត​បាន​ហើយ​៕ ​

ប្រែ​​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity

X
5s