បើ​មាន​ចំណុច​ទាំង​នេះ មាន​ន័យ​ថា ​អ្នក​មាន​​និស្ស័យ​​ក្នុង​ការ​ដឹកនាំ​គេ​ តាំង​ពី​កំណើត​



មាន​មនុស្ស​ជា​ច្រើន​តែង​គិត​ថា មនុស្ស​ដែល​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ល្អ​ភាគ​ច្រើន​ពួក​គេ​កើត​មក​គឺ​យក​មក​ជាមួយ​តែ​ម្ដង។ តែ​ក៏​មាន​មតិ​ខ្លះ​ដែល​ បង្ហាញ​ថា បើ​ចង់​ក្លាយ​ជា​​អ្នក​​ដឹក​នាំ​ដ៏​ល្អ ​​អ្នក​គប្បី​ហ្វឹកហាត់​ វា​។ ពេល​នេះ តើ​អ្នក​គួរ​មើល​បែប​​ណា​ទៅ​ទើប​ដឹង​ថា អ្នក​​ជា​មនុស្ស​ដែល​មាន​ភាព​ដឹក​នាំ​ល្អ​តាំង​ពី​កើត​មក​?

១) ​អ្នក​ជា​មនុស្ស​ស្មោះត្រង់​តាំង​ពី​​កំណើត​៖ តើ​អ្នក​មាន​ដែល​សង្កេត​មើល​​ថា តើ​អ្នក​ចូលចិត្ត​ភាព​ស្មោះ​ត្រង់ និង​ភាព​សុចរិត​តាំង​ពី​​កំណើត​ដែរ​ទេ​? ទោះ​បី​ពេល​ខ្លះ​អ្នក​បង្ខំ​ខ្លួន​ឯង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​មិន​ត្រឹម​ត្រូវ​ ឬ​ក៏​ក្បត់​ខ្លួន​ឯង​ អ្នក​នឹង​​មាន​អារម្មណ៍​ថា​មិន​ស្រណុក​ចិត្ត នេះ​បង្ហាញ​ថា អ្នក​មាន​ភាព​ដឹក​នាំ​ក្នុង​ខ្លួន​តាំង​ពី​កំណើត​ហើយ​។

២) ជា​មនុស្ស​ដែល​ផ្ដល់​តម្លៃ​លើ​ការងារ​អ្នក​ដទៃ ៖ តើ​មាន​ដែល​សង្កេត​ឃើញ​ខ្លួន​ឯង ផ្ដល់​តម្លៃ សរសើរ និង​លើក​ទឹក​ចិត្ត​នរណា​ម្នាក់​ពេល​ដែល​ពួក​គេ​ទទួល​ជោគជ័យ​ទេ​ ? តើ​អ្នក​តែង​តែ​ផ្ដល់​តម្លៃ​ និង​លើក​អ្នកដទៃ ខ្ពស់​ជាង​អ្នក​ដែរ​ឬ​អត់​?

៣) ជា​មនុស្ស​ប្រុងប្រយ័ត្ន​​ក្នុង​ការ​ធ្វើ​អ្វី​មួយ​៖ តើ​អ្នក​ជា​មនុស្ស​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​បំពេញ​ការងារ​អ្វី​មួយ​ទេ​? ជឿ​ថា​អ្នក​ជា​មនុស្ស​មាន​ស្មារតី​​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​​តែង​តែ​ស្ដាប់​​យោបល់​និង​មតិ​របស់​អ្នក​ដទៃ ដើម្បី​កែខៃ​អ្វី​ៗ ឲ្យ​បាន​ល្អ​​ទៀត​។

៤) មាន​ទំនួលខុស​ត្រូវ​​ខ្ពស់​​៖ ខណៈ​អ្នក​ដទៃ ភ័យ​ខ្លាច មិន​ចង់​​ធ្វើ​អ្វី​មួយ តែ​អ្នក​វិញ ហ៊ាន​ដើរ​ទៅ​មុខ ហើយ​ធ្វើ​អ្វី​​គ្រប់​យ៉ាង។ មិន​ថា​អ្នក​ធ្វើ​នេះ​វា ជោគជ័យ​ឬ​បរាជ័យ​ទេ អ្នក​តែង​តែ​ហ៊ាន​អះអាង​និង​មិន​ខ្លាច ក្នុង​ការ​ទទួល​ខុស​ត្រូវ​លើ​ទង្វើ​អ្នក​​ឡើយ។​

៥) ជា​មនុស្ស​ចេះ​​បត់បែន​បាន​គ្រប់ កាលៈទេសៈ​៖ អ្នក​មិន​មែន​តាំង​ខ្លួន​ថា​ ត្រូវ​​គ្រប់​ពេល​ទេ​ ។ អ្នក​មិន​មែន​មាន​តែ​គំនិត​មួយ​ ក្នុង​កាង​ដើរ​នោះ​ឡើយ។ អ្នក​​ជា​មនុស្ស​ដែល​មាន​គំនិត​ច្រើន អាច​ធ្វើ​អ្វី​ក៏​បាន ហើយ​បើក​ទូលាយ​ដើម្បី​យក​គំនិត​ផ្សេង​ៗ មក​ដាក់​ខ្លួន​ជា​និច្ច។

៦) តែង​ញញឹម​គ្រប់​ពេល​៖ មិន​ថា​កាលៈទេសៈ​បែប​ណា អ្នក​នឹង​មិន​ចោល​ស្នាម​ញញឹម​មួយ​នោះ​ទេ។ ស្នាម​ញញឹម​នោះ នឹង​ទាក់ទាញ​មនុស្ស​ជុំវិញ​អ្នក ​ ឲ្យ​ធ្វើ​ការ​ជាមួយ​​បាន​កាន់​​តែ​យូរ​និង​កាន់​តែ​​ស្និទ្ធស្នាល​ថែម​ទៀត​៕

ប្រែ​​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s