អ្នកដឹកនាំពិតប្រាកដ សុទ្ធតែមានចំណុចខាងក្រោមនេះ
មនុស្សជាច្រើនចូលចិត្តហៅខ្លួនឯងថាជាអ្នកដឹកនាំ ប៉ុន្តែមិនមែនមនុស្សគ្រប់រូបស័ក្ដិសមហៅខ្លួនឯងជាអ្នកដឹកនាំនោះទេ។ អ្នកដឹកនាំមិនមែនមានត្រឹមតែឈ្មោះជាអ្នកដឹកនាំនោះទេ ។ អ្នកដឹកនាំក៏មិនមែនកើតឡើងដោយសារតែការឡើងឋានៈដែរ។ ខាងក្រោមនេះទើបជាអ្វីដែលអ្នកដឹកនាំពិតប្រាកដត្រូវតែមាន៖
១) ស្តាប់មុននឹងធ្វើ៖ មនុស្សដែលធ្វើការសន្និដ្ឋានដោយគ្មានការគិតពិចារណានឹងធ្វើការសម្រេចចិត្តចិត្ត។ ដើម្បីដឹកនាំក្រុមបានល្អ អ្នកដឹកនាំត្រូវតែចំណាយពេលគិតនិងស្តាប់មតិពីអ្នកដទៃ។ ម៉្យាងវិញទៀត អ្នកដឹកនាំនឹងព្យាយាមយល់ពីស្ថានភាពរបស់កូនចៅរបស់ពួកគាត់។
២) សារភាពនូវអ្វីដែលខ្លួនមិនដឹង៖ វាពិតជាគ្រោះថ្នាក់ប្រសិនជាម្នាក់នោះដឹងអ្វីៗទាំងអស់។ អ្នកដឹកនាំដែលល្អហ៊ានសារភាពនូវអ្វីដែលពួកគាត់មិនដឹង ហើយរកមនុស្សដែលដឹងច្បាស់ពីបញ្ហាអ្វី មួយ។ ពួកគាត់មិនគិតថាការសារភាពនូវអ្វីដែលពួកគាត់មិនដឹងជាចំណុចខ្សោយនោះទេ ពីព្រោះវាពិតជាមិនមែនជាចំណុចខ្សោយ។
៣) ផ្តល់មតិបែបស្ថាបនា៖ វាមានចំណុចខុសគ្នារវាងមតិបែបអវិជ្ជមាននិងមតិបែបស្ថាបនា។ មនុស្សដែលផ្តល់មតិអវិជ្ជមានគ្មានថ្ងៃជួយអ្នកដទៃឡើយ។ តែ អ្នកដឹកនាំតែងតែរកវិធីមកជួយដល់កូនក្រុមរបស់ពួកគាត់។
៤) តែងតែរកវិធី៖ អ្នកខ្លះនិយាយ«មិនមែនទៅរួចនោះទេឬយើងមិនអាចធ្វើវាបានឡើយ។ល។» អ្នកដឹកនាំពិតប្រាកដដឹងថាអ្វីៗសុទ្ធតែមានដំណោះស្រាយ។ អ្នកដឹកនាំនឹងរកគ្រប់មធ្យោបាយក្នុងការដំណោះស្រាយបញ្ហាដើម្បីភាពជោគជ័យក្រុម៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.entrepreneur.com