ក្លាយជាអ្នកដឹកនាំក្រុមហ៊ុនធំៗ គឺមិនងាយទេ តែភាគច្រើនពួកគេមានរបៀបដឹកនាំទាំងនេះជាទុន
តើអ្នកអាចដឹកនាំខ្លួន អ្នកឲ្យជោគជ័យហើយឬនៅ? តើអ្នកអាចត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំមនុស្សរាប់រយ រាប់ពាន់អ្នក ឲ្យដើរទៅរកអ្វីដែលគេចង់ទៅឬនៅ? បើរួចរាល់ហើយ អ្នកគួរសង្កេតមើលថា តើអ្នកគួរតែបន្ថែមបន្ថយ របៀបដឹកនាំដូចម្ដេចខ្លះ ដើម្បីធ្វើឲ្យកូនចៅ ងាយស្រួលធ្វើតាម ហើយឆាប់ដល់គោលដៅ?
១) ការបង្កើនសេចក្ដីទុកចិត្ត ហើយឲ្យមនុស្សជុំវិញឆាប់ជឿអ្នក គឺជារឿងលំបាកណាស់ តែវាសុទ្ធតែជារឿងសំខាន់។
២) អ្នកត្រូវដឹង ថា ទំនាក់ទំនងល្អរវាងមេក្រុមនិងកូនក្រុម គឺពិតជាសំខាន់។ ក្នុងនាមជាមេគេ អ្នកត្រូវចាប់ផ្ដើមបង្វឹកឲ្យគ្រប់គ្នាចេះសន្ទនា ចេះប្ដូរយោបល់ និងចេះលើកមតិឡើង។
៣) អ្នកដឹកនាំល្អ គឺតែងតែយល់ស្របនឹងគំនិតមនុស្សជុំវិញខ្លួន មិនមែនប្រឆាំងនឹងគំនិតរបស់នរណាឡើយ។
៤) វាពិតជាសំខាន់ណាស់ ដែលអ្នកត្រូវរៀបចំដំណោះស្រាយនិងផ្លូវដើរ ត្រៀមសម្រាប់ពេលហានិភ័យមកដល់។
៥) អ្នកត្រូវតែរៀនសិក្សាពីបញ្ហាដែលប្រឈមទាំងអស់ ដើម្បីស្វែងរកគំនិតមកដោះស្រាយជុំគ្នា។
៦) តួនាទីអ្នកគឺមិនមែនតែជំរុញ និងលើកទឹកចិត្តឲ្យគេសម្រេចគោលដៅទេ តែអ្នកក៏ត្រូវរួមចំណែកបណ្ដុះ ធនធាន ព្រមទាំងជួយអភិវឌ្ឍសមត្ថភាពរបស់កូនចៅឲ្យរីកចម្រើនផងដែរ។
៧) ក្នុងនាមជាមេគេ អ្នកមិនអាចទាមទារការងារតិចជាងគេបានឡើយ ។ វាគ្មានទេការងារតិចសម្រាប់អ្នក វាមានតែការងារច្រើនជាងគេ ឬយ៉ាងហោចណាស់ស្មើនឹងគេតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack