តើ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឈ្នះ​គេ​រហូត​ពេល​មាន​ជម្លោះ​កើត​ឡើង​?​



គ្មាន​នរណា​ម្នាក់​ចង់​ឲ្យ​ជម្លោះ​​និង​វិវាទ​កើត​​មាន​ឡើង​ទេ។ តែ​បើ​ថ្ងៃ​ណា​មួយ​អ្នក​​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នោះ ទាំង​ដែល​ខ្លួន​អ្នក​មិន​មាន​អ្វី​ខុស​សោះ អ្នក​ក៏​មិន​អាច​ចុះញ៉ម​កើត​ដែរ។ ហេតុនេះ​អ្នក​ទាមទារ​ឈ្នះ​គេ​ដើម្បី​ការពារ​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន​។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​​គួរ​សាកល្បង​ធ្វើ​៖

១) គួរ​តែ​ដឹង​ថា​គូបដិបក្ខ​អ្នក គិត​អ្វី​៖ ចង់​ឈ្នះ​គេ អ្នក​ត្រូវ​ទេ​ដឹង​ថា គូបដិបក្ខ​អ្នក​កំពុង​តែ​គិត​ពី​អ្វី​ខ្លះ​។ ត្រូវ​តាំង​ខ្លួន​ថា​ជា​គេ ហើយ​ព្យាយាម​គិត​ថា​គេ​នឹង​គិត​ពី​អ្វី​បន្ទាប់។ ការ​ធ្វើ​បែប​នេះ​គឺ​បង្ហាញ​ថា​អ្នក​​យល់​ចិត្ត​គូបដិបក្ខ​​​អ្នក ហើយ​ជម្លោះ​ក៏​ចុះ​ត្រជាក់​ទៅ​តាម​ហ្នឹង​ដែរ។

២) ត្រូវ​​ចេះ​ទប់​អារម្មណ៍​អ្នក​ឲ្យ​ស្រួល​៖ ធានា​ថា ពេល​មាន​ជម្លោះ​ម្ដងៗ អ្នក​ខឹង ហើយ​សឹង​តែ​គិត​អ្វី​ដែល​មិន​​គួរ​​គិត​​ទៀត។ តែ​ជម្លោះ​នោះ​វា​ខ្លាំង​ឬ​ខ្សោយ​​គឺ​ស្ថិត​នៅ​លើ​អារម្មណ៍​អ្នក​ទេ​​។ បើ​អ្នក​អាច​​ទប់​អារម្មណ៍​បាន​តាម​សម្រួល អ្នក​អាច​នឹង​មាន​ភាគរយ​ឈ្នះ​កាន់​តែ​ខ្ពស់។ តែ​បើ​អ្នក​បណ្ដោយ​ឲ្យ​ខ្លួន​គិត​តាម​តែ​កំហឹង​នោះ លទ្ធផល​វា​កាន់​តែ​ពិបាក​សម្រាប់​អ្នក​​។​

៣) ត្រូវ​ចេះ​គោរព​គូបដិបក្ខ​ខ្លួន​ផង​៖ អ្នក​​អាច​ឈ្នះ​រាល់​ជម្លោះ​បាន​ ទាល់​តែ​អ្នក​ចេះ​គោរព​គូ​សត្រូវ​។ ទោះ​បី​គេ​មាន​គំនិត​ប្រឆាំង​នឹង​អ្នក​ក្ដី ទោះ​គេ​តែង​តែ​ជំទាស់​អ្នក​ក្ដី តែ​បើ​អ្នក​និយាយ​តតាំង​ដោយ​​ពាក្យ​សមរម្យ អ្នក​អាច​មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង​។

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ psychologytoday

X
5s