៤ក្បាច់ដើម្បីធ្វើខ្លួនជាមិត្តប្រុសដ៏ល្អ និងគួរឱ្យស្រលាញ់ម្នាក់!
មានពេលខ្លះ អ្នកប្រហែលជាគិតថា ខ្លួនឯងមិនមែនជាដៃគូដ៏ល្អម្នាក់ឡើយ។ បើដូច្នេះមែន តើអ្នកនឹងបណ្ដោយខ្លួនឯងតាមនឹងអ៊ីចឹងមែន ឬក៏អ្នកចង់ក្លាយជាមិត្តប្រុសដែលល្អម្នាក់ដែរ? ខាងក្រោមនេះ គឺជាគន្លឹះដែលអាចជួយអ្នកបាន ប្រសិនជាអ្នកចង់ក្លាយជាដៃគូដ៏ល្អប្រពៃមួយរូប៖
១) សរសើរនាង៖ ងាយស្រួលខ្លាំងណាស់! នារីគ្រប់រូបតែងតែចង់ឮពាក្យសរសើរពីសង្សារខ្លួនឯង ហើយការសរសើរគឺត្រូវឱ្យចំកាលៈទេសៈ។ ឧទាហរណ៍ថា៖ ថ្ងៃនេះអូនស្អាតខ្លាំងណាស់។ អូនធ្វើមុខមាត់អ៊ីចឹងមើលទៅគួរឲ្យស្រលាញ់ដល់ហើយ។ ពាក្យសម្ដីទាំងនេះបង្ហាញថា អ្នកយកចិត្តទុកដាក់ទៅលើនាង ហើយការសរសើរក៏ផ្ដល់នូវកម្លាំងចិត្តដល់នាងផងដែរ។
២) កុំឲ្យនាងគិតថាខ្លួននាងអាក្រក់៖ នារីចូលចិត្តណាស់អារឿងនិយាយអាក្រក់ពីខ្លួនឯង។ ឧទាហរណ៍ថា៖ អូនឡើងគីឡូទៀតហើយ អូនមានក្បាលពោះ អូនធាត់ដូចជ្រូកអ៊ីចឹងឥឡូវ អូនអាក្រក់ណាស់ មិនស្អាតដូចពីមុនទេ។ល។ ក៏ប៉ុន្តែ អ្នកអាចលួងលោមនាងបានដោយពោលពាក្យសម្ដីដូចជា«អូននៅតែស្អាតក្នុងកែវភ្នែកបងជានិច្ច។ល។» កុំអនុញ្ញាតឲ្យនាងគិតអ្វីដែលអាក្រក់ពីខ្លួននាងឲ្យសោះ ហើយជាពិសេសរកវិធី និងនិយាយពីរឿងវិជ្ជមានឱ្យបានច្រើន។
៣) កុំប្រៀបធៀបជាមួយអ្នកដទៃ៖ ប្រសិនជានាងធ្វើអ្វីដែលមិនល្អឬចំណុចអាក្រក់ណាមួយ កុំប្រៀបធៀបនាងទៅនឹងអ្នកដទៃជាដាច់ខាត ជាពិសេសគឺសង្សារចាស់របស់អ្នកតែម្ដង។ នាងមិនសប្បាយចិត្តឡើយបឮបែបនេះ ហើយអាក្រក់ជាងនេះទៅទៀត នាងនឹងគិតថា អ្នកនៅតែនឹកដល់សង្សារចាស់។ និយាយឲ្យខ្លីទៅ គឺនារីគ្រប់រូបស្អប់ណាស់អារឿងប្រៀបធៀបអីហ្នឹង។
៤) កុំមើលនារីផ្សេង៖ ប្រសិនជាអ្នកទៅចេញក្រៅញាំអាហារជាមួយសង្សារ ហើយមាននារីស្អាតម្នាក់ដើរកាត់ កុំមើលជាដាច់ខាតពីព្រោះថានារីៗប្រច័ណ្ឌច្រើនណាស់ នេះក៏ព្រោះថានាងខ្លាចអ្នកស្រឡាញ់នារីផ្សេង ហើយឈប់ស្រឡាញ់នាង។ ដូច្នេះហើយ ជៀសវាងទៅជាការស្រេច៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com