វិធី​​ទាំង​នេះ​គឺ​អាច​ ជួយ​ឲ្យ​អ្នក​​​ឈ្នះ​រាល់​​ការ​ប្រលង​សរសេរ​សំណេរ​



ការ​ប្រលង​សរសេរ​សំណេរ​គឺ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ហើយ​មិន​ថា​​នៅ​ទី​ណា​ទេ គេ​តែង​តែ​មាន​ការ​ប្រកួត​ប្រជែង​បែប​នេះ​ជា​លក្ខណៈ​ជាតិ​និង​អន្តរជាតិ។ គេ​បង្កើត​កម្មវិធី​នេះ​ ដោយ​មាន​គោលបំណង​គឺ​ចង់​ទទួល​បាន​គំនិត​និង​ចង់​ដង​ពី​ការ​យល់​

១)​អាន​ពី​ច្បាប់​ទម្លាប់​ដែល​គេ​បាន​ដាក់​សិន​៖ រឿង​ទី​១​ដែល​អាច​​ជួយ​ខ្លួន​ឯង​ឲ្យ​ជោគជ័យ​បាន​នោះ អ្នក​ត្រូវ​​អាន​ឲ្យ​យល់​ទាំង​អស់​សិន​ពី​ច្បាប់​នៃ​ការ​ប្រលង​របស់​គេ​។ បើ​អ្នក​​ហ៊ាន​តែ​មើល​រំលង​ វិន័យ​របស់​គេ​មួយ​ អ្នក​មិន​អាច​មាន​ឱកាស​ឈ្នះ​បាន​ឡើយ។

២) ប្រមូល​គំនិត​ឲ្យ​បាន​ច្រើន​សិន​៖ ជាទូទៅ​ ហើយ​ មុន​ចាប់​ផ្ដើម​​ សរសេរ​សំណេរ គេ​តែង​តែ​ប្រមូល​គំនិត​ឲ្យ​បាន​ច្រើន​សិន។ ឲ្យ​តែ​អ្នក​នឹង​ឃើញ​អ្វី​អ្នក​ដាក់​មក។ បន្ទាប់​ពី​បាន​គំនិត​មក​ច្រើន​សម​គួរ​ហើយ អ្នក​ត្រូវ​ពិនិត្យ​មើល​ទៀត​ថា តើ​ អ្នក​គួរ​ចាប់​ផ្ដើម​មួយ​ណា​មុន​។​

៣) ទាយ​យក​ប្រធាន​មួយ​ណា​ដែល​ស៊ី​នឹង​អ្វី​ដែល​គេ​ចង់​បាន​៖ តាម​ពិត​ទៅ ការ​ប្រកួត​ប្រជែង​សំណេរ​មួយ​តែង​តែ​មាន​ប្រធានបទ​គោល​មួយ​សម្រាប់​អ្នក សរសេរ។ ពេល​ដែល​អ្នក​​ប្រមូល​គំនិត​បាន​ច្រើន​​ហើយ អ្នក​គួរ​តែ​​រក​ប្រធាន​ជាក់លាក់​មួយ​សម្រាប់ យក​មក​សរសេរ​។

៤) សេចក្ដី​ផ្ដើម​គឺ​ត្រូវ​តែ​ទាក់ទាញ​ឲ្យ​ខ្លាំង​ជាង​គេ​៖ សម្រាប់​អ្នក​អាន​ បើ​ទំព័រ​​ដំបូង​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយ​នោះ ពួក​គេ​នឹង​បន្ត​​អាន​ទៅ​មុខ​ទៀត​ដោយ​ជក់ចិត្ត​ដិត​អារម្មណ៍។ ហេតុនេះ​វា​ចាំបាច់​ណាស់​ ដែល​អ្នក​គួរ​សរសេរ​យ៉ាង​ណា​លៃលក​ឲ្យ​ទំព័រ​ខាង​មុខ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​ជាង​ឯង។

៥) ត្រូវ​​សំបូរ​ដោយ​គំនិត​ផ្ទាល់​ខ្លួន​៖ បើ​អ្នក​ចម្លង​ឬ​ដក​ស្រង់​គំនិត​ពី​អ្នកដទៃ ឬ​តាម​បណ្ដាញ​គេហទំព័រ​ដដែល អ្នក​មិន​បាច់​សរសេរ​សំណេរ​អី​ល្អ​ជាង។ អ្នក​អាន​ គឺ​ចង់​ទទួល​បាន​​គំនិត​ផ្ទាល់​ខ្លួន​ ច្រើន​ជាង​ គំនិត​ដែល​អ្នក​​លួច​ពី​អ្នក​ដទៃ ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thebalance

X
5s