ទស្សនៈ​ និង គំនិត​​​ល្អៗ​របស់​លោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ​​ដែល​ទើប​តែ​ឈ្នះ​ការ​​បោះឆ្នោត​ប្រធានាធិបតី​បារាំង​



លោក​ អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ​​​​​​ទទួល​បាន​ជ័យជំនះ​ហើយ​​ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​បារាំង។ ​ ​​ថ្វីត្បិត​តែ​​​រូប​លោក​មាន​វ័យ​ក្មេង​​ពោល​គឺ​​​ត្រឹម​តែ ៣៩​ឆ្នាំ​​ក្តី​ តែ ទទួល​បាន​ការ​គាំទ្រ​លើសលប់​ពី​ប្រជាជន​បារាំង​ ដែល​ទទួល​បាន​សំឡេង​​​បោះឆ្នោត​ប្រមាណ​​៦៥,៨​ភាគរយ​​​។ ​ ខាង​ក្រោម​នេះ ជា​កម្រង​គំនិត​​របស់​លោក​៖​

១) ​«​បើ​គ្មាន​ការ​វិនិយោគ​ទេ ​អ្នក​មិន​អាច​មាន​ការងារ​ធ្វើ​​នោះ​​ឡើយ​»។

២) ​«​​​យើង​មាន​ទំនួល​ខុសត្រូវ​ដ៏​ធំ​មួយ​ ​​​​ក្នុង​ការ​ធ្វើ​​ឲ្យ​ប្រាកដ​ថា​ ​​អឺរ៉ុប​នឹង​​នៅ​តែ​ជា​ទ្វីប​ដែល​ចម្រុងចម្រើន​​ ​និង មាន​សន្តិភាព​»​។

៣) ​«​​យើង​ត្រូវ​ការ​ជនជាតិបារាំង​ក្មេងៗ​ ក្លាយ​ជា​មហាសេដ្ឋី​» ។

៤) ​«​ខ្ញុំ​មាន​ចក្ខុវិស័យ​មួយ​សម្រាប់​ប្រទេស​​បារាំង​ ហើយ​ខ្ញុំ​​មិន​អាច​អង្គុយ​​ និង មើល​​អ្វី​ៗ​កន្លង​​ផុត​ទៅ​ដោយងាយ​ឡើយ​»​។

៥) ​«​បារាំង​ត្រូវ​តែ​​កែទម្រង់ ​និង ត្រូវ​តែ​ប្រសើរ​ជាង​មុន​ ​និង ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន​»​។

៦) ​«​យើង​មិន​អាច​​​ឲ្យ​​ឧស្សាហកម្ម​​របស់​យើង​ ​ទទួល​រង​ការ​បំផ្លាញ​ដោយ​ការ​នាំ​​ចូល​ផលិតផល​ថោក​ៗ ពី​ចិន​នោះ​​ឡើយ​»​៕

​​​ដោយ​៖ ​រតនា​ ​វិចិត្រ​

X
5s