ហេតុអ្វី«​ការ​ស្រឡាញ់​ »​ ធ្វើ​​ឲ្យ​អ្នក​មាន​អារម្មណ៍​​ពិសេស​ខ្លាំង​យ៉ាង​នេះ​?​



មក​ដល់​ពេល​នេះ​ ស្ទើរ​តែ​គ្មាន​យុវជន​ យុវតី​ណា​ដែល​ថា​មិន​ដែល​ឆ្លង​កាត់​ពាក្យ​ថា​ស្នេហា​ទេ។ តែ​គ្រាន់​តែ​ស្នេហា​នោះ​​វា​យូរ​និង​ឆាប់ អាស្រ័យ​លើ​មនុស្ស​ជា​អ្នក​​ចាត់ចែង​វា​។ តែ​បើ​និយាយ​ពី​អារម្មណ៍​វិញ អ្នក​ដែល​ធ្លាប់​មាន​ស្នេហា​ កំពុង​មាន​ និង​ជិត​មាន​ គឺ​នឹង​ដឹង​ថា​វា​ពិសេស​យ៉ាង​ណា​ហើយ​។

១) ដៃ​គូ​ស្នេហា​អ្នក​នឹង​ក្លាយ​​ជា​មនុស្ស​ជំរុញ​ទឹក​ចិត្ត​ឲ្យ​​ធ្វើ​អ្វី​​ជោគជ័យ​​៖ ពេល​ដែល​ស្រឡាញ់​គ្នា ហើយ​ឃើញ​ដៃ​គូ​ស្នេហា​​អ្នក​​ជោគជ័យ​ អ្នក​នឹង​មាន​ចិត្ត​ចង់​ធ្វើ​ឲ្យ​ដូច​គេ។ ហើយ​គេ​នេះ​​ហើយ​ដែល​ជា​កម្លាំង​ជំរុញ​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​មួយ​នោះ។ អារម្មណ៍​បែប​​នេះ គឺ​មិន​ចេះ​តែ​កើត​មាន​​ឡើង​នោះ​ទេ នេះ​ទាល់​តែ​អ្នក​ទាំង​២​​មាន​អារម្មណ៍​ដូច​គ្នា ហើយ​អាច​ស្រឡាញ់​គ្នា​បាន​ ទើប​វា​អាច​កើត​ឡើង​លើ​អ្នក​បាន​។

២) វា​ធ្វើ​ឲ្យ​អ្នក​សប្បាយ​គ្មាន​អ្វី​ថ្លែង​៖ មិន​ថា​អ្នក​ពិបាក​ចិត្ត​ ឬ​ជួប​បញ្ហា​នឹង​ជីវិត​ នោះ​ឡើយ ស្នេហា​វា​នឹង​ចូល​មក​ដើម្បី​លុប​បំបាត់​រាល់​អារម្មណ៍​សោកា ហើយ​បញ្ហា​នោះ​វា​នឹង​រសាត់​បាត់​ពី​អ្នក ​ដោយ​មិន​ដឹង​ខ្លួន​។

៣) ទទួល​បាន​អារម្មណ៍​រ៉ូមែនទិក​ដែល​មិន​ងាយ​អ្នក​ណា​ផ្ដល់​ឲ្យ​៖ មិត្ត ភក្ដិ​ក៏​មិន​អាច​ផ្ដល់​អារម្មណ​ដ៏​រ៉ូមែនទិក​មួយ​សម្រាប់​​អ្នក​បាន​ដែរ។ ហើយ​អារម្មណ៍​នេះ​ទាល់​តែ​កើត​ចេញ​មក​ពី​ចិត្ត​នឹង​ចិត្ត​ ទើប​វា​អស្ចារ្យ​។ ពេល​អ្នក​មាន​ស្នេហា​ អារម្មណ៍​នេះ​វា​នឹង​កើត​ឡើង​មក​លើ​អ្នក​ជា​ញឹកញាប់​តែម្ដង។

៤) ស្នេហា​ធ្វើ​ឲ្យ​អ្នក​ជឿ​លើ​មនុស្ស​ម្នាក់​៖ កាល​ពី​មុន​ អ្នក​អាច​នឹង​មិន​ជឿ​លើ​នរណា​ម្នាក់​ព្រោះ​ខ្លាច​ចាញ់​បោក​គេ​ឯង​។ តែ​បើ​អ្នក​មាន​ស្នេហា អ្នក​ហាក់​ដូច​ជា​ជឿជាក់​ខ្លាំង និង​មាន​ជំនឿ​១០០​ភាគរយ​តែ​ម្ដង​ទៅ​លើ​មនុស្ស​​ជា​ទី​ស្រឡាញ់​​​​របស់​អ្នក​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost

X
5s