សម្រាប់អ្នកមិនសូវមាត់ក តើគួរធ្វើយ៉ាងណាក្លាយជាមនុស្សរាក់ទាក់វិញដូចគេឯង?
មនុស្សមួយចំនួន ពួកគេរួសរាយរាក់ទាក់ ហើយរាប់អានមនុស្សបានល្អតាំងពីកំណើតតែម្ដង។ តែមនុស្សមួយចំនួនទៀត ពួកគេមិនសូវជាចេះមាត់ករកអ្នកដទៃ តាំងពីកំណើតដែរ។ អ្នកដែលមិនសូវមាត់ករកគេនេះ ពេលខ្លះក៏ធ្វើឲ្យគេគិតថាជាមនុស្សឫក មិនចេះរាក់ទាក់។ ដូចនេះតើមានវិធីអ្វីអាចកែប្រែពួកគេបានទេ?
១) ព្យាយាមសន្ទនាជាមួយមនុស្សថ្មីៗ
បើអ្នកទើបតែណែនាំឲ្យស្គាល់មនុស្សថ្មី ឬមួយអ្នកឃើញអ្នកណាដែលមិនដែលស្គាល់នៅជិតអ្នក ដើរទៅជិតគេ ហើយនិយាយរកគ្នាទៅ។ អ្នកអាចនិយាយ សួស្ដី រីករាយបានជួប ឬមួយក៏ជួបគ្នាលើកក្រោយទៀតក៏បាន។
២) និយាយរកអ្នកដែលនិយាយមកយើងវិញ
តើអ្នកមានអារម្មណ៍យ៉ាងណាពេលខំទៅនិយាយរកគេហើយគេឆ្លើយតបមួយម៉ាត់ៗដូចជាមិនចង់ឆ្លើយ? អ្នកប្រហែលជាគិតថា បុគ្គលម្នាក់នោះប្រហែលជាមនុស្សដែលមិនចេះរស់ រាយហើយ។ ដូចនេះបើសិនជាអ្នកវិញ អ្នក ត្រូវបង្ហាញឬតបទៅអ្នកដទៃវិញដោយក្លៀវក្លា ដើម្បីពង្រឹងការសន្ទនាឲ្យកាន់តែស៊ីជម្រៅ។
៣) ប្រើពេលឲ្យច្រើននិយាយជជែកគ្នាលេង
បើអ្នកឃើញមិត្តភ្ក្ដិ ឬមួយអ្នកធ្លាប់ស្គាល់ អ្នកគួរដើរសំដៅ ទៅសួរសុខទុក្ខរាក់ទាក់ពួកគេ។ នេះជាវិធីក្នុងការរក្សាចំណងមិត្តភាពរវាងគ្នានឹងគ្នា ក៏ដូចជាបង្កើនភាពចាប់អារម្មណ៍ចំពោះគ្នាផងដែរ។
៤) ព្យាយាមហៅអ្នកដទៃ ឲ្យមកធ្វើអ្វីរួមគ្នា៖
អ្នកអាចជិតស្និទ្ធ និងបង្កើនភាពរស់ រាយជាមួយអ្នកដទៃ បាន លុះត្រាអ្នកឧស្សាហ៍ធ្វើកិច្ចការរួមគ្នា។ ដូចនេះបើមានពេលទំនេរ អ្នកអាចអញ្ជើញមិត្តឬអ្នកណាក៏បាន មកជួបជុំគ្នា និយាយគ្នាលេង ម្ដងជា២ដងទៅ នោះមិត្តភាពវា នឹងកាន់តែរីករាយ ដាលហើយ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ succeedsocially