សញ្ញា​៤​យ៉ាង​បញ្ជាក់​ថា​ គេ​មិន​មែន​ជា​បុរស​សម​នឹង​អ្នក​ទេ ​«ជា​ពិសេស​​ធ្វើ​ជា​គូ​ជីវិត​​» !​



តាម​ពិត​ទៅ​អ្នក​មិន​ទាន់​​ប្រាកដ​ក្នុង​ចិត្ត​​ឡើយ​ ហើយ​ភាព​មន្ទិល​សង្ស័យ​​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​សួរ​ខ្លួន​ឯង​​ថា​តើ​គេ​ជា​ដៃ​គូ​ដែល​សក្ដិសម​​នឹង​អ្នក​​ដែរ​ឬ​អត់​? ហេតុនេះ​ដើម្បី​អស់​មន្ទិល​សង្ស័យ​ អ្នក​គួរ​សង្កេត​មើល​ចំណុច​ទាំង​​​នេះ​ដើម្បី​ដឹង​ថា គេ​​ជា​បុរស​ដែល​​សម​នឹង​អ្នក​ឬ​យ៉ាង​ណា​?

១) បើ​គេ​នៅ​មាន​អត្តចរិត​ក្មេង​នៅ​ឡើយ​

អាត្មានិយម​ មិន​យល់​ពី​តម្លៃ តែ​មាន​ចិត្ត​ច្រណែន​ឈ្នានីស​​បង្ហាញ​ថា​ ពួក​គេ​គឺ​នៅ​ក្មេង​នៅ​ឡើយ​ ហើយ​​មិន​ ទាន់​សក្ដិសម​សម្រាប់​នារីៗ​យក​មក​ធ្វើ​សង្សារ​ទេ​។ ពួក​​គេ​ត្រូវ​ការ​ពេលវេលា​យូរ​ទៀត​ក្នុង​ការ​ហ្វឹកហាត់​ចិត្ត និង​ចាំ​ដល់​ពេល​ដែល​ខ្លួន​ឯង​មាន​គំនិត​ចាស់​ទុំ​សិន ទើប​ល្អ​។

២) ​បើ​គេ​តែង​សម្រេច​លើ​កិច្ចការ​អ្វី​គ្រប់​យ៉ាង​

ស្នេហា​អាច​ដើរ​ទៅ​មុខ​បាន​លុះ​​ត្រា​មនុស្ស​២​នាក់​ បញ្ចេញ​យោបល់ និង​សម្រេច​ចិត្ត​ទាំង​អស់​គ្នា​។ តែ​បើ​បុរស​ម្នាក់​នោះ​ មិន​ព្រម​ទទួល​គំនិត​អ្នក ហើយ​ព្យាយាម​សម្រេច​អ្វី​តែ​ម្នាក់​ឯង គឺ​​អ្នក​មិន​អាច​​ទាក់ទង​គ្នា​​ឡើយ។

៣) បើ​គេ​មិន​យល់​ទុកចិត្ត​អ្នក​

វា​ពិត​ជា​មាន​សម្ពាធ​ណាស់ បើ​អ្នក​មាន​សង្សារ​ដែល​ជា​មនុស្ស​មិន​យល់​ចិត្ត​នោះ​។ ក្នុង​នាម​ជា​​បុរស​ យ៉ាង​ហោច​ណាស់​ ក៏​គួរ​តែ​យល់​ថា​មិត្ត​ស្រី​​ខ្លួន​ចង់​បាន​អី​ដែរ​។

៤) បើ​គេ​ធ្វើ​ឲ្យ​អ្នក​លែង​ទុក​​ចិត្ត​ត​ទៅ​ទៀត​

បើ​សិន​គេ​ម្នាក់​នោះ​បាន​ ធ្វើ​ឲ្យ​អ្នក​​អស់​ជំនឿ​ទុក​ចិត្ត​​ហើយ​នោះ​​គឺ​​មិន​សក្ដិសម​សម្រាប់​​អ្នក​ឡើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព ៖ businessinsider

X
5s