បើចង់រកអ្នកចាស់វិញ អ្នកត្រូវសង្កេតមើលចំណុចទាំងនេះសិន
បើអ្នកធ្លាប់បែកបាក់ស្នេហា អ្នកនឹងយល់អារម្មណ៍ថាការបែកបាក់នេះវាឈឺចាប់ដូចម្ដេចហើយ។ ទម្រាំអ្នកធ្វើអារម្មណ៍ឲ្យស្រួលឡើងវិញបាននោះ វាមិនមែនជារឿងស្រួលទេ។ តែបើគេមកសុំអ្នកត្រូវវិញ អ្នកគួរតែសម្លឹងមើលចំណុចខាងក្រោមនេះសិនទៅ៖
១) បើបញ្ហានោះជួសជុលឡើងវិញហើយ
អ្នកបែកគ្នាអាចដោយសារបញ្ហាឬមួយការយល់ច្រឡំអ្វីមួយ។ តែបើគេបានជួសជុល បញ្ហានោះ ឡើងវិញ អ្នកអាចសម្រេចចិត្តស្រឡាញ់គ្នាឡើងវិញបានក៏មិនអីដែរ។
២) អ្នកទាំងពីរត្រូវការអ្វីដូចគ្នា
ពេលបែកគ្នា អ្នកទាំងពីរអាចកំពុងគិតពិចារណាពីកំហុស ហើយអ្នកអាចនឹកឃើញថា អ្នកគួរត្រូវគ្នាវិញទៅព្រោះអី អ្នកមានតម្រូវការជីវិតដូចគ្នា។
៣)បើអ្នកពិបាកខ្លាំងពេលបាត់បង់គេ
អ្នកគួរតែដឹងខ្លួនឯងហើយ ថាអ្នកពិបាកយ៉ាងណាពេលដែលគ្មានរូបគេនៅជិត។ ដូចនេះបើគេមកសុំរួមរស់ជាមួយអ្នកវិញ វានឹងប្រសើរបើអ្នក បើកភ្លើងខៀវ។
៤) បើគេមានគម្រោងរស់នៅជាមួយអ្នកដល់អនាគត
បើគេបានរៀបចំគម្រោងចង់រស់នៅជាមួយអ្នក ដល់ថ្ងៃអនាគតហើយ វាល្អណាស់បើអ្នកអាចត្រូវរ៉ូវគ្នាវិញ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ thoughtcatalog