អ្វីទៅជាសហគ្រិនសង្គម (Social Entrepreneur) ? តើមានហេតុផលអ្វីបានជាអ្នកគួរធ្វើជាសហគ្រិនសង្គម?
សហគ្រិនសង្គម (Social Entrepreneur) គឺជាសហគ្រិនដែលបើកអាជីវកម្មដោយមិនគិតពីប្រាក់ចំណេញ ហើយគោលបំណងសំខាន់គឺជួយសង្គមជៀសវាងការគិតពីប្រាក់ចំណូលហួសហេតុ។ តើមានហេតុផលអ្វីខ្លះដែលអ្នកគួរតែចាប់យកអាជីវកម្មនេះទៅថ្ងៃមុខ?
១) វានាំអ្នកទៅកាន់គោលបំណងនៃជីវិត៖ ពេលខ្លះបើអ្នកធ្វើការអ្វីមួយដោយមិនផ្ដោតខ្លាំងលើលុយកាក់ឬប្រាក់ចំណេញ ច្រើន អ្នកនឹងឆាប់បានសម្រេចគោលដៅនៃជីវិតដែលអ្នកចង់បាន។ ពេលខ្លះរនាំងនៃទឹកប្រាក់ គឺអាចទប់ស្កាត់អ្នកក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើក្នុងជីវិត។ តែបើធ្វើជាសហគ្រិនសង្គមវិញ អ្នកគិតពីការជួយសង្គម និងផ្គត់ផ្គង់សេចក្ដីត្រូវការអតិថិជនជាងលុយ។
២) កាន់តែមានទឹកចិត្តក្នុងការធ្វើអ្វីមួយ៖ ពេលធ្វើការមួយដែលមិនគិតពីប្រាក់ចំណេញខ្លាំង ដូចនេះ អ្នកអាចមានឱកាសធ្វើអ្វីដែលអ្នកពេញចិត្ត។ មនុស្សគឺមានឆន្ទៈធ្វើទាំងអស់ចំពោះកិច្ចការណាដែលគេពេញចិត្តធ្វើ។
៣) អ្នកនឹងក្លាយជាមនុស្សជួយគេបានច្រើន៖ ជំនួសដោយការគិតតែពីប្រយោជន៍ខ្លួនឯង អ្នកក្លាយជាមនុស្សគិតពីប្រយោជន៍អ្នកដទៃ ដោយសារតែអ្នកជាសហគ្រិនសង្គម។ រាល់អាជីវកម្មដែលអ្នកបង្កើតឡើង គឺដើម្បីបំពេញសេចក្ដីត្រូវការ ព្រមទាំងជួយពួកគេដោយមិនទាមទារសំណងមកវិញ។
៤) អតិថិជនចូលចិត្តច្រើន៖ ដោយសារតែគំនិតអាជីវកម្ម ដើម្បីផ្ទក់ ផ្គង់សេចក្ដីត្រូវការរបស់អតិថិជននេះហើយ ទើបអាជីវកម្មនេះទទួលបានប្រជាប្រិយភាពខ្លាំងទូទាំងពិភពលោក។ ការសម្លឹងឃើញតែផលប្រយោជន៍ពេកអាចនាំឲ្យផលិតផលរបស់ក្រុមហ៊ុនគឺផ្ដោតខ្លាំងតាមតែចិត្តថៅកែតែប៉ុណ្ណោះ ចំណែក សហគ្រិនសង្គម ពួកគេបង្កើតផលិតផលណាមួយ ដោយពឹងផ្អែកលើសេចក្ដីត្រូវការរបស់អតិថិជនតែមួយមុខគត់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes