គ្រាន់​តែ​អនុវត្ត​ចំណុច​៣​យ៉ាង​នេះ អ្នក​នឹង​ប្លែក​លេចធ្លោពី​អ្នក​ដទៃ​



អ្នក​នឹង​មិន​ជោគជ័យ​នោះ​ទេ​ប្រសិន​ជា​អ្នក​មិន​មាន​ចំណុច​ប្លែក​ឬ​ពិសេស​ពី​អ្នក​ដទៃ​ពី​ព្រោះ​ថា​ប្រសិន​ជា​អ្នក​មាន​ចំណុច​ដូច​គ្នា​នឹង​អ្នក​ដទៃ​ អ្នក​ក៏​មិន​ខុស​ពី​មនុស្ស​៧​ពាន់​លាន​នាក់​ដែល​រស់​នៅ​ក្នុង​ពិភពលោក​នេះ​នោះ​ទេ។ ​ដូច្នេះ​ហើយ អ្នក​ត្រូវ​តែ​លេច​ធ្លោ​ប្រសិន​ជា​អ្នក​ចង់​ជោគជ័យ។ ចំណុច​៣​យ៉ាង​នេះ​នឹង​ជួយ​អ្នក​បាន៖

១) គិត​ដល់​ដំណោះ​ស្រាយ៖ ពិភពលោក​នា​ពេល​បច្ចុប្បន្ន​គឺ​ស្មុគស្មាញ​ខ្លាំង​ណាស់ មិន​ងាយ​ស្រួល​ដូច​កាល​ពី​មុន​នោះទ។ វា​មាន​បញ្ហា​និង​ឧបសគ្គ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ប្រឈម​និង​ដោះ​ស្រាយ។ មនុស្ស​ជា​ច្រើន​អង្គុយ​កើត​ទុក្ខ​មិន​គិត​រក​ដំណោះ​ស្រាយ​នោះទេ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​​រក​ដំណោះ​ស្រាយ​​​​ទៅ​នឹង​បញ្ហា​ដែល​អ្នក​មាន​ប្រសើរ​ជាង​អង្គុយ​ចាំ​តែ​រអ៊ូ​។

២) គិត​ដល់​អ្នក​ដទៃ៖ មនុស្ស​​​ជា​ច្រើន​ជា​មនុស្ស​អាត្មានិយម​​​ដែល​តែង​តែ​គិត​អំពី​ខ្លួន​ឯង​ដោយ​ភ្លេច​គិត​ពី​អ្នក​ដទៃ។ ពុំ​កែ​ប្រែ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​មនុស្ស​ប្រភេទ​នេះ​ឲ្យ​សោះ គេ​មិន​ចូល​ចិត្ត​រាប់​អាន​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​តែ​ធ្វើ​ជា​មនុស្ស​ដែល​មនុស្ស​រាល់​គ្នា​ចង់​រាប់​អាន​និង​ជា​មនុស្ស​ដែល​អាច​ពឹង​ពាក់​បាន។

៣) ​គំនិត​ប្លែក៖ អ្នក​ដឹង​​ហើយ​ថា​ប្រសិន​ជា​​អ្នក​ចង់​ជោគជ័យ​ក្នុង​សង្គម​ដ៏​មមាញឹក​មួយ​នេះ អ្នក​ត្រូវ​តែ មាន​ចំណុច​ពិសេស​ឬ​ប្លែក​​និង​លេច​ធ្លោ​ជាង​អ្នក​ដទៃ បើ​មិន​ដូច្នេះ​ទេ អ្នក​​​ដូច​តែ​មនុស្ស​ដទៃ​​​អ៊ីចឹង សង្ឃឹម​តិច​តួច​ណាស់​​នឹង​ជោគជ័យ។ អាន​​ឲ្យ​ច្រើន​ហើយ​​បណ្ដុះ​គំនិត​​និង​បន្ត​ការ​រៀន​សូត្រ​ជា​និច្ច៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ mensup.com

X
5s