មូលហេតុសំខាន់ៗ ដែលស្រីៗភាគច្រើនមិនចូលចិត្តឲ្យប្រុសៗចូលមើលកន្លែងដាក់រូបថតរបស់ខ្លួនដោយងាយ
ពេលខ្លះក្នុងនាមជាមិត្ត ប្រុស គឺពិបាកណាស់ក្នុងការសុំទូរស័ព្ទដៃនាងយកមកមើលរូបភាព។ ទោះបីអ្នកមានគោលបំណងល្អក្ដី ក៏នាងមិនដាច់ចិត្តឲ្យអ្នកមើលដែរ។ មិនដឹងថាតើមានរូបភាពអ្វីខ្លះ ឬក៏នាងមានរឿងលាក់បាំងអ្វីខ្លះទេ បានជានាងមិនសូវជាចង់ឲ្យគេឆែកមើល។
១) ក្នុងនោះអាចមានសារដែលអ្នកធ្លាប់ផ្ញើទៅនាង៖ រាល់សារដែលអ្នកបានផ្ញើទៅកាន់នាង មិនមែនត្រឹមតែអាននោះទេ នាងប្រហែលជាScreenshots សារនោះទុកដើម្បីងាយមើលម្តងទៀត ឬ វិភាគទៅលើអត្ថន័យនេះសារនោះឲ្យបានច្បាស់។ ដូច្នេះហើយ នាងមិនអាចឲ្យអ្នកចូលប្រអប់ ឬ កន្លែងផ្ទុករូបថតដោយងាយៗនោះទេ។
២) រូបថតច្រើនមហិមា៖ អ្នកមិនដឹងឡើយថា នារីៗ តែងតែប្រើពេលវេលាទំនេររបស់ខ្លួនទៅថតរូបជាច្រើន សឹងនឹកស្មានមិនដល់។ រូបរបស់នាងដែលថត ពេលមួយព្រឹកនេះ មិនស្មើរូបអ្នកថតក្នុងពេល១ឆ្នាំផង។
៣) រូបថតអ្នកណាក៏មានដែរ៖ បើអ្នកសាកឆែកឆេរទូរស័ព្ទនាងដោយមិនបានសុំការអនុញ្ញាត អ្នកប្រាកដជាភ្ញាក់ផ្អើលហើយ ថាតើរូបអ្នកណាខ្លះនៅក្នុងទូរស័ព្ទនោះ។ ជួនកាលនាងចង់បានរូបភាពពួកគេដោយសារតែ គេស្អាតហើយចង់តែងខ្លួនឲ្យដូច ជួនកាលទៀត នាងមានរូបអ្នកមិនដែលស្គាល់គ្នា ដោយសារតែរូបនោះនាងទុកចែកចាយទៅមិត្ត ភក្ដិបន្តដើម្បីនិយាយដើមគេទៀតក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ mensxp