សុខចិត្ត​មាន​កំហុស​ក្នុង​ស្នេហា​ប្រសើរ​ជាង​រង់​ចាំ​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ ​​



យើង​ប្រហែល​ជា​ធ្លាប់​អាន​អត្ថបទ​​ដែល​និយាយ​ថា៖«​កុំ​​ទាន់​មាន​ស្នេហា​រហូត​ដល់​អ្នក​ជួប​បុរស​ឬ​នារី​​ដែល​មាន​ចំណុច​នេះ​ឬ​ចំណុច​នោះសិន» ម៉្យាង​វិញ​ទៀត យើង​តែង​តែ​កំណត់​ច្បាប់​មួយ​ចំនួន​ឬ​​ដាក់​ព្រំ​ដែន​ជា​ច្រើន​ដល់​ដៃ​គូ​ដែល​យើង​ចង់​រាប់​អាន។ បន្ថែម​ពី​លើ​នេះ យើង​​តែង​តែ​គិត​ថា​យើង​ត្រូវ​​​ជួប​មនុស្ស​ដែល​យើង​ប្រាថ្នា​ទើប​ស័ក្ដិសម​នឹង​អ្នក។

ប៉ុន្តែ សំនួរ​សួរ​​​​ថា​តើ​មនុស្ស​ដែល​យើង​ប្រាថ្នា​ឬ​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​​ពិត​ជា​មាន​ដែរ​ឬ​ទេ?

ស្នេហា​ពិត​ប្រាកដ​​មិន​មែន​អ៊ីចឹង​នោះ​ទេ​ពី​ព្រោះ​អ្នក​មិន​អាច​ដឹង​ថា​អ្នក​បាន​​រក​ឃើញ​មនុស្ស​ដែល​ល្អនោះឡើយ ​ប្រសិន​ជា​អ្នក​ពុំ​ធ្លាប់​មាន​ការ​​ឈឺចាប់​ឬ​បោះ​បង់​ពី​មុន​មក។ អ្នក​ក៏​មិន​អាច​ដឹង​ថា​តើ​អ្នក​ណា​ពិត​ជា​ល្អ​​ចំពោះ​អ្នក​ប្រសិន​ជា​អ្នក​ពុំ​ធ្លាប់​មាន​ស្នេហា​​ពី​មុននោះដែរ។ អ្នក​គួរ​តែ​មាន​ស្នេហា​ប្រសើរ​ជាង​នៅ​លីវ រស់​នៅ​ឯកា​និង​គ្មាន​បទពិសោធន៍​ស្នេហា ​ពី​ព្រោះ​ថា​ស្នេហា​ពិត​ប្រាកដ​មិន​មែន​រក​បាន​មនុស្ស​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ជា​ការ​រក​ឃើញ​មនុស្ស​ដែល​ព្រម​រីក​ចម្រើន​ជា​​មួយ​យើង​ កែ​ប្រែ​ដើម្បី​យើង​ឬ​តស៊ូ​ដើម្បី​ស្នេហា​មួយ​នេះ។

ចូរ​​អ្នក​ចង​ចាំ​ថា​គ្មាន​ទេ​មនុស្ស​ល្អ​ឥត​ខ្ចោះ គ្មាន​ទេ​ស្នេហា​ដែល​ល្អ​ឥត​ខ្ចោះ។ ឈប់​ខ្ជះខ្ជាយ​ពេលវេលា​រង់​ចាំ​ស្នេហា​ដែល​អស្ចារ្យ​ទៀត​ទៅ​ ផ្ទុយ​ទៅ​វិញ រក​មនុស្ស​ដែល​ធ្វើ​ឲ្យ​​អ្នក​មាន​អារម្មណ៍​ពិសេស មាន​អារម្មណ៍​រីករាយ មាន​អារម្មណ៍​ល្អ​​​រាល់​ពេល​ដែល​អ្នក​នៅ​​ជា​មួយ​គ្នា៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ thoughtcatalog.com​

 

X
5s