ចំណុច​៣​យ៉ាង​ដែល​បុគ្គល​ជោគជ័យ​តែង​តែ​​បង្រៀន​ខ្លួនឯង ​​



មាន​សុភាសិត​អាមេរិក​មួយ​ពោល​ថា៖« ការ​អប់​រំ​នៅ​សាលា​នឹង​ជួយ​​ឲ្យ​អ្នក​រស់ តែ​ការ​រៀន​ដោយ​ខ្លួន​ឯង​នឹង​ជួយ​​ឲ្យ​អ្នក​ក្លាយ​ជា​មហាសេដ្ឋី»។ ជា​ការ​​ពិត​ពុំ​អាច​ប្រកែក​បាន​នោះ​ទេ ការ​រៀន​ដោយ​ខ្លួន​ឯង​ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អនាគត​និង​ជា​ប្រភព​មួយ​សម្រាប់​ពង្រឹង​ចំណេះ​ដឹង​បន្ថែម។ បុគ្គល​ជោគជ័យ​តែង​តែ​ធ្វើ​នូវ​ចំណុច​ខាង​ក្រោម​នេះ​ដើម្បី​ភាព​ជោគជ័យ៖

១) ចាប់​ផ្តើម​នូវ​អ្វី​ដែល​អ្នក​ស្រឡាញ់៖ មិន​ថា​អ្នក​ចង់​ពង្រឹង​ចំណេះ​ដឹង​ឬ​ជំនាញ​បន្ថែម​​សម្រាប់​ការងារ​ឬ​អ្នក​ចង់​ធ្វើ​អ្វី​ថ្មី​នោះ​ទេ ការ​រៀន​ដោយ​ខ្លួន​ឯង​នឹង​ជួយ​អ្នក​បាន។ ពិត​ប្រាកដ​ណាស់ ការ​មាន​ចំណង់​ចំណូល​ចិត្ត​ទៅ​​លើ​អ្វី​ដែល​អ្នក​ស្រឡាញ់​ពិត​ជា​សំខាន់​ពី​ព្រោះ​ថា​វា​នឹង​ជួយ​អ្នក​ជម្នះ​នូវ​ឧបសគ្គ​នៅ​ពេល​ដែល​អ្នក​ជួប​ការ​លំបាក បន្ថែម​ពី​លើ​នេះ វា​ក៏​ជួយ​អ្នក​​ឲ្យ​ឆាប់​ចាំ​និង​​ចង​ចាំ​បាន​យូរ​ផង​ដែរ។​

២) អាន​សៀវភៅ៖ ការ​អាន​ជា​ផ្នែក​មួយ​ដែល​ជួយ​​ឲ្យ​អ្នក​​ជោគជ័យ​បាន​​ពី​ព្រោះ​ថា​គ្មាន​នរណា​ម្នាក់​ចេះ​ឬ​ដឹង​អ្វី​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​មនុស្ស​រាល់​គ្នា​អាច​អាន​សៀវភៅ​និង​រៀន​អំពី​ប្រធាន​បទ​ដែល​ពួក​គេ​ចូល​ចិត្ត​​ហើយ​ក្លាយ​ជា​អ្នក​​ជំនាញ​​ទៅ​លើ​ផ្នែក​​ណា​មួយ​បាន។ មនុស្ស​ជោគជ័យ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ទម្លាប់​អាន​ជា​ប្រចាំ​ថ្ងៃ។

៣) បន្ត​ការ​រៀន​ជា​និច្ច៖ អ្នក​មិន​ត្រូវ​ឈប់​​​សិក្សា​ឬ​​​បោះ​បង់​ឱកាស​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង​របស់​​អ្នក​ជា​ដាច់​ខាត។ នា​សម័យ​អ៊ីនធឺណិត អ្នក​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​​រក​ព័ត៌មាន​ឬ​ចំណេះដឹង​ថ្មី​ៗ​​ ចូរ​អ្នក​ប្រើ​ប្រាស់​វា​ឲ្យ​មាន​ប្រសិទ្ធភាព​ជា​ទី​បំផុត។ បន្ត​ការ​សិក្សា​ តាម​ឲ្យ​ទាន់​សម័យ​កាល​និង​​និង​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីក​ចម្រើន​​ទៅ​មុខ៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ lifehack.org

X
5s