ស្រី្តក៏​អាច​ក្លាយ​ជា​អ្នកដឹកនាំ​​អស្ចារ្យ​​មិន​ចាញ់​បុរស​​​ឡើយ បើ​​​​​​ហ៊ាន​ធ្វើ​តាម​ចំណុច​ទាំង​នេះ​



ត្រូវ​ដឹង​ថា​ មិន​មែន​មាន​តែ​បុរស​ទេ ដែល​មាន​សិទ្ធិ​អាច​ក្លាយ​ជា​អ្នកដឹកនាំ​គេ​បាន​។ វា​ដល់​ពេល​ដែល​នារីៗ ត្រូវ​​បញ្ចេញ​​ស្នាដៃ​ឲ្យ​​ប្លែក​គេ​ម្ដង​ហើយ​។​ អ្នក​គួរ​តែ​ដើរ​តាម​វិធី​ទាំង​​នេះ​បើ​សិន​ចង់​ក្លាយ​ជា​នារី​ដឹកនាំ​គឺ​​ដ៏​ឆ្លាត​វៃ​នោះ៖

១) ​ចាកចេញ​ពី​កន្លែង​​ដែល​ស្រួល​សម្រាប់​អ្នក​(Comfort Zone) ៖ អ្នក​អាច​ជា​មនុស្ស​អៀន​ច្រើន ភ័យ​ខ្លាច មិន​ហ៊ាន​បញ្ចេញ​មតិ តែ​​បើ​អ្នក​ចង់​ដឹកនាំ​គេ​បាន ទាល់​តែ​ធ្វើ​ខ្លួន​ឯង​ឲ្យ​លំបាក​បន្តិច។ គឺ​អ្នក​ត្រូវ​​ចាប់​ផ្ដើម​ និយាយ​រក​គេ​ឯង​ឲ្យ​ច្រើន បង្ហាញ​មតិ​អ្នក​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ បញ្ឈប់​ការ​អៀន​ប្រៀន​ត​ទៅ​ទៀត​។ ការ​ចាកចេញ​ពី​កន្លែង​ស្រួល របស់​អ្នក គឺ​ អ្នក​កំពុង​តែ​ផ្ដល់​ឱកាស​ដែល​មិន​ដែល​​មាន​លើ​អ្នក​ឲ្យ​កើត​ឡើង​។

២) ឈប់​ខ្លាច​​ត​ទៅ​ទៀត​៖ ការ​ភ័យ​​​ខ្លាច​គឺ​ជា​រឿង​មួយ​ដែល​បង្អាក់​នារីៗ មិន​ឲ្យ​ក្លាយ​ជា​អ្នក​​ដឹកនាំ​គេ​បាន​។​ ការ​ភ័យ​​ខ្លាច​នេះ​ទៀត​សោត​ នឹង​ធ្វើ​ឲ្យ​​អ្នក​​ក្លាយ​ជា​មនុស្ស​ខ្វះ​ភាព​ក្លាហាន ហើយ​បើ​ខ្វះ​ភាព​ក្លាហាន​ហើយ​នោះ តើ​អ្នក​អាច​​ទៅ​ធ្វើ​​ជា​អ្នក​ដឹកនាំ​គំរូ​ដោយ​របៀប​ណា​?

៣) ជឿជាក់​លើ​ខ្លួន​ឯង​៖ បើ​អ្នក​ចង់​ក្លាយ​​ជា​មេដឹកនាំ​គេ អ្នក​ត្រូវ​ជឿ​លើ​ខ្លួន​ឯង​ថា​អ្នក​នឹង​ធ្វើ​វា​បាន​។​ មាន​ជំនឿ បន្ទាប់​មក​ជឿ​ថា​ខ្លួន​ឯង​ធ្វើ​បាន បន្ទាប់​មក​ទៀត ចាប់​ផ្ដើម​​អនុវត្ត​ ហើយ​ពេល​​នោះ​ហើយ​អ្នក​នឹង​ចាប់​ផ្ដើម​ដឹង​ថា​ខ្លួន​ឯង​កំពុង​​ក្លាយ​​ជា​មេដឹកនាំ​គេ​បន្តិច​ម្ដង​ៗ ហើយ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព ៖ businessnewsdaily

X
5s