ដើម្បី​ប្រឈម​មុខ​នឹង​រឿង​​ធំៗបាន អ្នក​ត្រូវ​ហ៊ាន​​ប្រើ​ស្នៀត​ពិសេសទាំង៣​របស់មេដឹកនាំ!​



រឿង​ធំៗ គឺ​តែង​តែ​កើត​មាន​ឡើង​ពេល​អ្នក ឈាន​ដល់​ដំណាក់កាល​មួយ​ដែល​ពិបាក​។​ វា​ពិបាក​ដោយ​សារ​តែ​បញ្ហា​ធំៗ​នៅ​នឹង​មុខ​អ្នក។ ហេតុនេះ​ដើម្បី​ដើរ​ឆ្លង​ឲ្យ​ផុត​បញ្ហា​ទាំង​នោះ​ តើ​អ្នក​អនុវត្ត​ជំនាញ​ជា​មេដឹកនាំ​ដោយ​វិធី​​ណា​ខ្លះ​?

១) ការ​សម្រេច​ចិត្ត​ដោយ​ម៉ឺងម៉ាត់​៖ អ្នក​ដឹកនាំ​គឺ​ទាមទារ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​​ម៉ឺងម៉ាត់​គ្រប់​ពេល​ មិន​ថា​វា​លំបាក​យ៉ាង​ណា​ក្ដី​។​ ការ​សម្រេច​ចិត្ត​​នេះ​​បើ​ហ៊ាន​តែ​ខុស​ គឺ​មិន​មែន​តែ​អ្នក​ម្នាក់​ឯង​ទេ​ដែល​លំបាក​។ ការ​សម្រេច​​ចិត្ត​គឺ​មិន​មែន​សម្រាប់​តែ​​ថ្ងៃ​ស្អែក​ អាទិត្យ​ក្រោយ ឬ​ខែ​ក្រោយ​ទេ តែ អ្នក​ត្រូវ​​គិត​រាប់​ឆ្នាំ​ទៅ​មុខ​ទៀត​។ ហេតុ​ដូចនេះ ស្នៀត​នេះ​គឺ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​សម្រេច​ចិត្ត​លើ​អ្វី​មួយ​ដោយ​ម៉ឺងម៉ាត់​។

២) រៀបចំ​ទុក​ជា​មុន​៖ ក្រុមហ៊ុន​មួយ​ធ្វើ​​ការងារ​ហាក់​ដូច​ជា​លឿន តែ​ពួក​​គេ​មិន​មែន​គិត​ថ្ងៃ​នេះ​រួច​ធ្វើ​ស្អែក​នោះ​ទេ។ ក្រុមហ៊ុន​ជោគជ័យ​ ទាល់​​តែ​មាន​​មេដឹកនាំ​ចេះ​រៀប​ចំ​គម្រោង​ សព្វ​គ្រប់​បែប​យ៉ាង​​មុន​ពេល​ធ្វើ​។ ការ​រៀបចំ​ទុក​មុន​គឺ​ជា​ស្នៀត​ទី​២​ដែល​មេដឹកនាំ​គួរ​រៀន​យល់​។​

៣) បញ្ជាក់​ថា​ម្នាក់ៗ​ត្រូវ​​ការ​អ្វី​ខ្លះ​៖ បើ​គ្មាន​ការ​សួរនាំ​ គ្មាន​ការ​បញ្ជាក់​គ្នា​ឲ្យ​ច្បាស់​លាស់​​ទេ​នោះ ​ម្នាក់ៗ គឺ​នៅ​តែ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អី ហើយ​​គួរ​តែ​ធ្វើ​អី​។​ ហេតុនេះ​ស្នៀត​ចុង​ក្រោយ​ដែល​មេដឹកនាំ​ត្រូវ​​ចាំ​ គឺ​ការ​សន្មត​បញ្ជាក់​ថា​ខ្លួន​ចង់​បាន​អ្វី​៕ ​​

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cracked

X
5s