មូលហេតុ​សាមញ្ញៗមួយចំនួន ​ដែលធ្វើសិស្សខ្លះចូលចិត្តគេងក្នុងថ្នាក់​



បើ​អ្នក​ជា​គ្រូ តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​សិស្ស​អ្នក​ធ្វើ​អ្វី​ខ្លះ​ បាន​ជា​ចូលចិត្ត​គេង​ក្នុង​ថ្នាក់​ម្ល៉េះ​? នេះ​មក​ពី​គេ​អត់ងងុយ ឬ​ក៏​មក​ពី​កត្តា​អ្វី​ផ្សេង​?

ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​៖

១) គេង​មិន គ្រប់​

ប្រាកដ​នេះ​ មូលហេតុ​ទី​១​គឺ ដើមចម​មក​ពី​គេង​មិន​គ្រប់​ពី​ពេល​យប់​មក​។ មនុស្ស​ម្នាក់ៗ យ៉ាង​តិច​​ត្រូវ​គេង​ឲ្យ​គ្រប់​៨​ម៉ោង ហើយ​បើ​គេង​បាន​តែ​២​ឬ​៣​ម៉ោង នោះ​អ្នក​មិន​អាច​ទប់​ភ្នែក​​មិន​ឲ្យ​គេង​ក្នុង​ថ្នាក់​បាន​ទេ​​​។

២ ) ការ​ពិសា​ឆ្អែត​មុន​ពេល​ចូល​រៀន​

ឲ្យ​តែ​ពិសា​អ្វី​ឆ្អែត​ មនុស្ស​ម្នាក់ៗ គឺ​តែង​តែ​មាន​អារម្មណ៍​ថា​ចង់​គេង នេះ​មក​ពី​ការ​​ពិសា ឆ្អែត​​ពេក ទើប​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក មិន​មូល​ក្នុង​ការ​រៀន​សូត្រ​ ហើយ​បណ្ដោយ​ខ្លួន​ឲ្យ​គេង​លក់​តែ​ម្ដង​ទៅ​។

៣) សំឡេង​គ្រូ​ស្រទន់​ពេក​

ពេល​ខ្លះ​អ្នក​ប្រាកដ​ជា​ជួប​គ្រូ​ដែល​មាន​សំឡេង​ស្រទន់ ហើយ​ស្លូត​ៗ ដូចនេះ​គាត់​​បញ្ចេញ​សំឡេង​ដែល​ធ្វើ​​ឲ្យ​អ្នក​​មាន​អារម្មណ៍​ថា​ចង់​គេង​តែ​ម្ដង​។ តែ​បើ​គ្រូ​សំឡេង​ធ្ងន់​ ខ្លាំង​ៗ វិញ ​ ហើយ​តែង​តែ​ហៅ​សិស្ស​ឲ្យ​ធ្វើ​​លំហាត់​ ពួក​គេ​នឹង​មិន​ហ៊ាន​គេង​ក្នុង​ថ្នាក់​ឡើយ។​

៤) មក​ពី​មិន​សូវ​សកម្ម​ក្នុង​ថ្នាក់​

អ្នក​​ណា​ក៏​ដូច​អ្នក​ណា​ដែរ បើ​អ្នក​នៅ​ថ្នាក់ ហើយ​មិន​សូវ​មាត់ក​រក​គេ​ឯង ហើយ​សំងំ​អង្គុយ​តែ​ម្នាក់ ឯង​នោះ អ្នក​នឹង​​មាន​អារម្មណ៍​ធុញទ្រាន់​គ្មាន អ្វី​ធ្វើ រួច​ក៏​គេង​លក់​ម្នាក់​​ឯង​តែ​ម្ដង​ទៅ​៕

​ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ aapkatimes

X
5s