សញ្ញាបញ្ជាក់ថា សង្សារអ្នកមាន«រោគប្រច័ណ្ឌដ៏គួរគ្រោះថ្នាក់»!
រោគប្រច័ណ្ឌនេះបើសិនជាវាល្មមៗ ទេ វាមិនអីនោះទេ។ តែបើឈានដល់ដំណាក់កាលដូចខាងក្រោមនេះហើយ វាបញ្ជាក់ថាអ្នកមានសង្សារប្រច័ណ្ឌខុសរបៀបហើយ។
១) គេចង់បានអ្នកតែម្នាក់ឯងប៉ុណ្ណោះ
សឹងតែគ្រប់ពេលគឺគេមិនចង់ឃ្លាតឆ្ងាយពីអ្នកឡើយ។ ហើយបើអ្នកហ៊ានតែទៅខាងក្រៅ ឬទៅមានការជាមួយអ្នកដទៃ ដោយទុកគេចោល នោះគេនឹងខឹងឡាំប៉ា មិនស្ដាប់អ្នកណាតែម្ដង។
២) គេចង់គ្រប់គ្រងអ្នកតែម្ដង
មនុស្សដែលស្រឡាញ់គ្នា បើឈានដល់ដំណាក់កាលចង់គ្រប់គ្រងគេហើយនោះ បញ្ញាក់ថាពួកគេមានរោគប្រច័ណ្ឌលើសលប់ហើយ។ ពេលខ្លះ បើអ្នកស្រឡាញ់ តែអ្នកក៏ត្រូវទុកសិទ្ធិបុគ្គលខ្លះសម្រាប់គ្នាដែរ មិនមែនចេះតែចង់គ្រប់គ្រងគេបាន១០០ភាគរយនោះទេ។
៣) តែងនៅជុំវិញអ្នកមិនទៅណាទេ
អាចថាអ្នកទៅជប់លៀងឬកម្មវិធីពិសេសអ្វីមួយ ហើយអ្នកបានហៅដៃគូស្នេហាអ្នកទៅដែរ។ តែបើអ្នកសង្កេតឃើញថា គេនៅតោងអ្នក ស្អិតរមួត មិនចង់ចេញបន្តិចនោះ វាបង្ហាញថាពួកគេប្រច័ណ្ឌលើសហើយ។
៤) គេមួម៉ៅ ពេលអ្នកមិននៅជិត
អារម្មណ៍មួម៉ៅនេះ គឺមិនគួរណាឲ្យកើតឡើងទេ ព្រោះថាគ្មានអ្នកណាម្នាក់មកនៅជិតអ្នកបាន២៤ម៉ោងនោះទេ។ គេត្រូវការពេលវេលាផ្ទាល់ខ្លួនរបស់គេដែរ។ ដូចនេះបើគិតតែពីមួម៉ៅ ក្ដៅក្រហាយពេលគេមិននៅជិតនោះ អ្នកគឺខុសខ្លាំងណាស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ bustle