សម្រាប់​សិស្សានុសិស្ស​ទាំង​ឡាយ​ចង់​ដឹង​ទេ​ថា «តើ​រៀន​ពេលថ្ងៃ​និង​ពេលយប់​មួយ​ណា​ឆាប់​ចេះ​ជាង​?»​



សិស្ស​​ម្នាក់ៗ គឺ​មិន​សូវ​ដឹង​ថា​ តើ​ពេលវេលា​មួយ​ណា​ដែល​នាំ ឲ្យ​អ្នក​រៀន​ឆាប់​​ចូល​ជាង​គេ​នោះ​ទេ​។ ឲ្យ​​តែ​មាន​ពេលទំនេរ​ ​ដឹង​តែ​គេ រៀន​ហើយ ចំណែក​ពេល​​ថ្ងៃ​ឬ​យប់​គឺ​មន​សូវ​ខ្វល់​ទេ​។ តែ​បើ​អ្នក​អាច​​ដឹង​ថា ​តើ​ពេល​ណា​រៀន​ឆាប់​ចេះ​ជាង វា​ក៏​ប្រសើរ​សម្រាប់​អ្នក​រៀប​ចំ​ខ្លួន​ផង​ដែរ។​

សារៈសំខាន់​នៃ​ការ​រៀន​ពេល​ថ្ងៃ​៖

១) បន្ទាប់​ពី​សម្រាក​ហើយ អ្នក​នឹង​ទទួល​បាន​ថាមពល​ច្រើន​ ហើយ​អាច​មាន​សមត្ថភាព​ផ្ចង់​អារម្មណ៍​ឲ្យ​មូល​បាន​ល្អ​។​

២) ពេល​ថ្ងៃ​អាច​ឲ្យ​អ្នក​​ទំនាក់ទំនង​​បាន​ជិតស្និទ្ធ​ជាមួយ​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​អ្នក ដូច​ជា​អាច​ជជែក​លេង​ជាមួយ​មិត្ត ឬ​ក៏​ទៅ​រៀន​នៅ​បណ្ណាល័យ​ក៏​បាន​។​

៣) ពេល​ថ្ងៃ​ គឺ​អាច​ឲ្យ​អ្នក​ទាក់ទង​អ្នក​ដទៃ បាន​ដើម្បី​ទទួល​បាន​ព័ត៌មាន​នានា​ទាក់ទង​នឹង​មេរៀន មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​​ជួប​លោកគ្រូ​អ្នក​គ្រូ​ ហើយ​សួរ​សំណួរ​ខ្លះៗ ទៅ​ពួក​គាត់​ក៏​បាន​។​

៤) ពន្លឺ​ព្រះអាទិត្យ ដែល​បាន​មក​ពី​ធម្មជាតិ​អាច​​ជួយ​ដល់​ភ្នែក​របស់​អ្នក រី​ឯ​ពន្លឺ​អំពូល​ភ្លើង​វិញ​អាច​ប៉ះពាល់​ភ្នែក​ និង​ប៉ះពាល់​ដល់​ការ​គេង​របស់​អ្នក​ទៀត​។​

​សារៈសំខាន់​នៃ​ការ​រៀន​ពេល​យប់​​៖

១) ពេល​យប់​ សភាព​ការណ៍​គឺ​ស្ងប់ស្ងាត់​ណាស់ ហេតុនេះ​វា​ក៏​អំណោយ​ផល​ដល់​ការ​រៀន សូត្រ​របស់​អ្នក​ ដោយ សារ​​គ្មាន​អ្វី​មក​រំខាន​។

២) ដោយ​សារ​គ្មាន​អ្វី​មក​រំខាន​អ្នក អ្នក​អាច​ប្រើប្រាស់​ការ​គិត​នោះ​បាន​យ៉ាង​ល្អ ដូចនេះ​អ្នក​ងាយ​នឹង​ទទួល​បាន​គំនិត​ល្អៗ និង​ប្លែក​ៗ ៕

ប្រែ​សម្រួល៖ ព្រំសុវណ្ណកណ្ណិកា
ប្រភព៖ goconqr

X
5s