ហាត់យូហ្គា (Yoga)​ ​ងាយៗ​បែប​នេះ​នៅ​ផ្ទះ ក៏​​​អាច​សម្រាល​ភាពតានតឹង​អ្នក​បាន​​ច្រើន​ដែរ​​



ការហាត់ Yoga នេះ​អាច​បញ្ចៀស​​អ្នក​ចេញ​ពី​ភាពតានតឹង​បាន​ច្រើន​​ដែល​មិន​នឹក​ស្មាន​ដល់​។ តែ​មិន​មែន​គ្រប់​ស្ទាយ​នៃ​ការ​ហាត់​Yoga នេះ អាច​បន្ធូរ​អារម្មណ៍​កុំ​ឲ្យ​តានតឹង​បាន​ទាំង​​អស់​ទេ​។ ហេតុនេះ​ហើយ​អ្នក​ត្រូវ​​ដឹង​ថា​ ស្ទាយ​បែប​ណា​ខ្លះ​ដែល​ត្រឹមត្រូវ​នឹង​ការ​ហាត់​បែប​បន្ធូរ​អារម្មណ៍​តានតឹង​។ តោះ​ទៅ​មើល​ទាំង​អស់​គ្នា​៖

១) ​​ក្រាប​ក្បាល​​​ទៅ​មុខ​៖ ការ​​ធ្វើ​បែប​នេះ គឺ​វា​អាច​​ជួយ​សម្រួល​អារម្មណ៍​អ្នក​ឲ្យ​ស្ងប់ស្ងាត់ បំបាត់​ភាព តានតឹង​ ហើយ​សម្រួល​ឆ្អឹង​ខ្នង​ទៀត​។​ 

 

២) ពើង​ពោះ​ទៅ​លើ​៖ វា​ជួយ​សម្រួល​ឆ្អឹង​ខ្នង និង​ជើង​ ហើយ​ការ​ធ្វើ​បែប​នេះ​អាច​​បញ្ចៀស​ភាព​តានតឹង​ និង​អារម្មណ៍​មួម៉ៅ​បាន​ទៀត​។

 

៣) តម្រេក​ឲ្យ​ត្រង់​ខ្លួន​​៖ ការ​តម្រេក​ខ្លួន​ឲ្យ​បាន​យូរ​នេះ​ គឺ​វា​ជួយ​សម្រួល​រាងកាយ​អ្នក​ទាំង​​មូល​តែ​ម្ដង។​

 

៤) បញ្ឈរជើង​ទៅ​លើ​៖ មនុស្ស​ជា​ច្រើន​ហាត់​Yoga បែប​នេះ ដោយ​វា​អាច​លុបបំបាត់​អារម្មណ៍​តានតឹង​ក្នុង​ខ្លួន​បានច្រើន​។ ការ​ធ្វើ​បែប​នេះ គឺ​វា​ជួយ​ឲ្យ​ខ្លួន​អ្នកផលិត​ឈាម​ថ្មីទៅ​កាន់​បេះដូង​។

 

 

៥) លុត​ជង្គង់​​ហើយ​ផ្កាប់​មុខ​៖ គេ​ហៅ​ស្ទាយ​នេះ​ថា រាង​ឆ្មារ ហើយ​ការ​ធ្វើ​បែប​​នេះ​គឺ​អាច​ជួយ​សម្រួល​ដល់​ឆ្អឹង​ខ្នង​របស់​អ្នក ថែម​ទាំង​ជួយ​សម្រួល​អារម្មណ៍​​ឲ្យ​កាន់តែ​​ល្អ​ថែម​ទៀត​៕

​​​​​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ huffingtonpost

X
5s