ដើម្បីកុំឲ្យកុំបាក់ទឹកចិត្តខ្លាំងនៅប្រឡងធ្លាក់ អ្នកអនុវត្តគន្លឹះទាំងនេះ
សិស្សមួយចំនួន ជឿថានឹងធ្លាប់ប្រឈមមុខនឹងការប្រឡងធ្លាក់។ នេះមិនមែន មកពីគេមិនរៀនទេ ប៉ុន្តែទម្លាប់មិនល្អជាច្រើន បានជំរុញឲ្យពួកគេ ប្រឡងធ្លាក់តែម្ដង។ តើគួរបង្រៀនខ្លួនឯង យ៉ាងណា ទៅ ដើម្បីកុំឲ្យខ្លួនប្រឡងធ្លាក់ទៀត?
១) គួរពិភាក្សាជាមួយគ្រួសារ៖ វាជារឿងសំខាន់ដែលអ្នកគួរនិយាយប្រាប់គ្រួសារអ្នក ពីមូលហេតុនៃការប្រឡងធ្លាក់នេះ។ វាគ្មានរឿងអ្វីដែលត្រូវអៀនខ្មាសទេ ហើយបើអ្នកអាចប្រាប់ពួកគាត់ពីមូលហេតុដែលបណ្ដាលឲ្យធ្លាក់ ពួកគាត់នឹងចាំជួយលើកទឹកចិត្តឡើងវិញ។
២) ត្រូវចេះរៀនសួរសិស្សច្បង៖ សិស្សច្បងរបស់អ្នក អាចនឹងដឹងថា តើមុខវិជ្ជាអ្នក រៀន លំបាកឬអត់។ ហើយតើគាត់មានយុទ្ធសាស្ត្រអ្វីខ្លះ ដែលឲ្យពួកគាត់បានប្រឡងជាប់ បែបនេះ។
៣) កុំប្រៀបធៀបខ្លួនឯងទៅអ្នកដទៃ ៖ អ្នកគួរតែឈប់ប្រៀបធៀបខ្លួន ទៅនឹងអ្នក ផ្សេង។ ពេលខ្លះ អ្នករៀនខ្សោយជាងគេមែន តែមិនប្រាកដថា អ្នកនៅរៀនបែបនេះរហូតទេ។ ពេលខ្លះគួរចេះលើកទឹកចិត្តខ្លួនឯង ហើយប្រាប់ខ្លួនឯងឲ្យតស៊ូដើម្បីឲ្យល្អជាងគេវិញ។
៤) ផ្លាស់ប្ដូរទម្លាប់ចាស់ៗចេញ៖ អ្នក ប្រលងធ្លាក់ នេះមកពីទម្លាប់ចាស់ៗ មិនល្អរបស់អ្នក។ ដូចនេះបើកែបាន អ្នកគួរកែចេញទៅ។ ទម្លាប់ខ្ជិលរៀន ទម្លាប់ដើរលេងច្រើន ទម្លាប់មាត់ ឡូឡា ឬមិនមករៀនទៀងទាត់ គឺសុទ្ធតែជាកត្តាជំរុញឲ្យប្រឡងធ្លាក់ទាំងអស់៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ Topyaps