នារីៗ ចង់ឲ្យសង្សារធ្វើនូវចំណុចទាំងនេះដាក់នាងមែនអត់?
នារីខ្លះមានភាពអៀនច្រើន បើចង់បានអ្វីមួយ មិនហ៊ាននិយាយប្រាប់សង្សារខ្លួនឯងត្រង់ៗទេ តែក្នុងចិត្តប្រាថ្នាចង់ស្លាប់ហើយ។ ដូច្នេះហើយ បុរសៗដែលមានសង្សារទាំងឡាយ បើទោះបីជាសង្សារមិននិយាយអ្វីក៏ដោយ ខាងក្រោមនេះគឺជាអ្វីដែលនារីគ្រប់រូបប្រាថ្នាចង់បាន ចូរធ្វើដាក់នាងឲ្យបានច្រើន៖
១) ចង់បានសារ Good Morning និង Good night ជារៀងរាល់ថ្ងៃ នោះនាងនឹងសប្បាយថ្ងៃនេះជាមិនខាន
២) ទូរស័ព្ទទៅនាងហើយនិយាយគ្នាលេង ពេលទំនេរយ៉ាងហោច ណាស់ក៏ ៣០ នាទីដែរ
៣) ទិញអាហារដែលនាងចូលចិត្តឲ្យនាងញាំុ អាចម្តងម្កាល ឫ ជារៀងរាល់ថ្ងៃកាន់តែល្អ នាងនឹងស្រឡាញ់សង្សាររបស់នាងកាត់តែខ្លាំង
៤) ថើបថ្ងាសរបស់នាង មួយថ្ងៃមួយដង ដើម្បីកសាងភាពស្និតស្នាល
៥) ណែនាំនាងទៅកាន់មិត្តភ័ក្ដិឬក្រុមគ្រួសារ ប្រសិនបើសង្សាររបស់នាងហ៊ានធ្វើបែបនេះ មានន័យថាសង្សារគឺស្រឡាញ់នាងស្មោះ
៦) ថើបត្រង់កញ្ចឹងករបស់នាង មនុស្សស្រីភាគច្រើនទាមទារចំណុចនេះ
៧) កាន់ដៃនាងឲ្យជាប់ ទោះជាទៅទីណាក៏ដោយឲ្យតែមាននាងនៅក្បែរ នាងអស់ចិត្តហើយ
៨) អោបចង្កេះរបស់នាង ភាគច្រើននាងត្រូវការអ្នកយល់ចិត្តខ្លាំង
៩) ស្រឡាញ់នាងដូចកាលថ្ងៃស្រឡាញ់គ្នាដំបូង មនុស្សស្រីប្រថ្នាតែរឿងនេះតែ មួយគត់ ហើយតែងតែបារម្ភ
១០) ចងចាំនូវថ្ងៃពិសេសដូចជាថ្ងៃខួបកំណើត ទោះបីជាមិនបានឲ្យជាកាដូរក៏ដោយ ឲ្យតែជូនពរនាងទៅបានហើយ
១១) ទិញអំណោយឲ្យនាង មិនថាតិចឫច្រើនទេ ទិញសម្ភារៈបន្តិចបន្តួចក៏ដោយ នាងនឹងចាត់ទុកថាជារបស់ពិសេសសម្រាប់នាង
១២) ដើរលេងជាមួយនាង ទោះជារវ្វល់យ៉ាងណា ក៏នាងចង់ឲ្យសង្សាររបស់នាងឆ្លៀតខ្លះសម្រាប់នាង
១៣) លេងសក់របស់នាង ព្រោះនារីៗក៏ស្រឡាញ់ ប៉ុន្តែបើសង្សាររបស់នាងមកលេងសក់របស់នាងទៀត នឹងកាន់ប្រសើរ
១៤) យល់ចិត្តនាងពេលពិបាកចិត្ត នាងទាមទារឲ្យបុរសជាសង្សារនាងមកលួងនាង ព្រោះពេលមានបញ្ហានាងតែងតែប្រាប់សង្សារនាងមុនគេ ដើម្បីចង់ឲ្យបុរសជាសង្សារនាង យល់អារម្មណ៍នាងនៅពេលនោះ
១៥) ធ្វើឲ្យនាងសើច គ្រប់ពេលដែលនៅជាមួយនាង នាងចង់បាន Romantic និង Sweet ជាពិសេសគឺបុរសដែរចូលចិត្តធ្វើឲ្យនាងសើច
ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ Truth Slap