ប្រទេស​ទាំង​ ៥​នេះ​​ដែល​អនុញ្ញាត​​ឲ្យ​សិស្ស​អាហារូបករណ៍​ អាចរៀន​ផង​ធ្វើ​ការ​ផង​



មិនមែន​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​អនុញ្ញាត​ឲ្យ​សិស្ស​អាហារូបករណ៍​ធ្វើ​ការ​កំឡុង​ពេល​សិក្សា​​បាន​តាម​ចិត្ត​នោះ​ទេ​។ ការ​រៀន​ផង​ធ្វើ​​ការ​ផង​វា​ ល្អ ពិត​មែន ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ពិន្ទុ​ ពេល​អ្នក​មិន​អាច​​​រៀប​ចំ​ពេលវេលា​បាន​ល្អ​។​ ខាងក្រោម​នេះ​ជា​​អ្វី​​ដែល​អ្នក​គួរ​ដឹង​៖

១) សហរដ្ឋអាមេរិក៖ សម្រាប់​​ប្រទេស​នេះ កាលណា​សិស្ស​​បរទេស​បាន​ទទួល​សិទ្ធិ​ទៅ​​រៀន​នៅ​ទី​នោះ​ហើយ​ ពួក​គេ​​អាច​​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ ២០​ម៉ោង​ក្នុង​មួយ​អាទិត្យ​កំឡុង​ពេល​សិក្សា ហើយ​ ៤០​ម៉ោង កំឡុង​ពេល​វិស្សមកាល។​

២) ចក្រភពអង់គ្លេស​៖ អ្នក​​អាច​ធ្វើ​ការ​កំឡុង​ពេល​សិក្សា​បាន គឺ​ផ្អែក​​ទៅ​តាម​សាលា​ដែល​អ្នក​រៀន​។សាលា​ខ្លះ​អាច​​​អនុញ្ញាត​ តែ​សាលា​ខ្លះ​គឺ​​មិន​អនុញ្ញាត​ឡើយ។​

៣) អូស្ត្រាលី​៖ ដូច​សហរដ្ឋអាមេរិក​ដែរ គឺ​អ្នក​អាច មាន​សិទ្ធិ​ធ្វើ​ការ​បាន​ ២០​ម៉ោង​ក្នុង​មួយ​​អាទិត្យ​កំឡុង​ពេល​សិក្សា ហើយ​ ៤០​ម៉ោង កំឡុង​ពេល​វិស្សមកាល។​

៤) បារាំង​៖ សិស្ស​នៅ​ប្រទេស​បារាំង​អាច​មាន​សិទ្ធិ​ធ្វើ​ការ​តាម​ដែល​ពួក​គេ​ចង់​បាន​ មិនថា​នៅ​កន្លែង​សិក្សា​ផ្ទាល់​ឬ​នៅ​ក្រៅ​ពី​ទី​នោះ ។ ពួក​គេ​អាច​​ធ្វើ​ការ​បាន​ ៩៦៤​ម៉ោង​ក្នុង​មួយ​ឆ្នាំ​។​

៥) អាល្លឺម៉ង់៖ នៅ​ប្រទេស​នេះ អ្នក​អាច​ធ្វើ​ការ​បាន​ ​២៤០​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ សម្រាប់​ការងារ​ក្រៅ ​ម៉ោង ​រី​ឯ​ការងារ​ពេញ​ម៉ោង​វិញ​គឺ​១២០​ ថ្ងៃ​​៕

ប្រែ​សម្រួល៖​ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ viva

X
5s