សម្រាប់អ្នកគ្មានស្នេហា ហេតុផលទាំងនេះសមស្របនឹងបើកចិត្តយកស្នេហាដាក់ខ្លួនហើយ
មនុស្សគ្រប់រូប គេចមិនផុតពីស្នេហាឡើយ។ តែបើអ្នកខ្លះវិញ តាំងពីកើតមកទល់សព្វថ្ងៃ រកតែស្នេហាមួយមកធ្វើថ្នាំគ្មានផង។ ដូចនេះ អ្នកត្រូវអានពីហេតុផលខាងក្រោមនេះសិនទៅ ដើម្បីដឹងថាតើគួរបើកចិត្តយកស្នេហាឬក៏អត់?
១) ផ្ដល់និងទទួលបានសេចក្ដីស្រលាញ់និងការថ្នាក់ថ្នម
វាមានភាពខុសគ្នា រវាងការទទួលបានក្ដីស្រឡាញ់ និងការផ្ដល់ក្ដីស្រឡាញ់ទៅនរណាម្នាក់។ អ្នកមិនត្រឹមតែទទួលបានក្ដីស្រឡាញ់ពីខ្លួនឯងទេ តែបានគុណនឹង២ពីមនុស្សដែលអ្នកស្រឡាញ់។ ហើយអ្នកមិនមែនចែកក្ដីស្រឡាញ់សម្រាប់ខ្លួនឯងទេ តែអ្នកបានចែករំលែកបន្ដទៅកាន់សង្សារអ្នកទៀត។
២) មានអ្នកគាំទ្រ
តើអ្នកធុញទ្រាន់នឹងគាំទ្រខ្លួនឯងគ្រប់តែពេលទេ។ ជឿថាគ្មានបុគ្គលណា ចេះតែមានទឹកចិត្តគាំទ្រខ្លួនឯងគ្រប់តែវិនាទីទេ។ ហេតុអ្វីមិនសាកស្រឡាញ់នរណាម្នាក់ ហើយទទួលបានការគាំទ្រពីអ្នកនោះ? តើវាប្លែកយ៉ាងណាទៅ?
៣) អភិវឌ្ឍ
វាគួរឲ្យធុញទ្រាន់ដែលរង់ចាំមើលតែខ្លួនឯង អភិវឌ្ឍខ្លួនឯង។ ចុះបើមានមនុស្សម្នាក់ដែលតែងតែចាំជួយអ្នកពីក្រោយ តើការអភិវឌ្ឍខ្លួនឯងនោះ វាលឿនកម្រិតណា? ស្នេហាក៏ជាកាតាលីករជំរុញការអភិវឌ្ឍខ្លួនបានលឿនដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ powerofpositivity.com