កំពុងដាក់ចិត្តរៀនសុខៗ ស្រាប់តែឮសំឡេងរំខាន! តើអ្នកគួរធ្វើយ៉ាងណាឲ្យអារម្មណ៍មូលវិញ?
វាពិតណាស់ ដែលសំឡេងរំខានខ្លាំងៗ គឺអាចប៉ះពាល់ដល់លទ្ធផលនៃការរៀនសូត្ររបស់អ្នក។ ហេតុនេះហើយទើបវាលំបាក ក្នុងការប្រមូលអារម្មណ៍មករៀនឲ្យធម្មតាវិញ។ តែវិធីសាស្ត្រខាងក្រោមនេះ នឹងអាចជួយអ្នកបានច្រើន ក្នុងការប្រមែប្រមូលអារម្មណ៍មកចូលខ្លួនវិញ ដើម្បីរៀនសូត្របន្ត៖
១) រកកន្លែងរៀនដ៏ល្អសម្រាប់អ្នក ៖ ការជ្រើសរើសកន្លែងរៀនបានត្រឹមត្រូវគឺ ជះឥទ្ធិពលខ្លាំងណាស់មកលើការសិក្សាអ្នក។ បើបណ្ណាល័យសំបូរមនុស្ស បើនៅផ្ទះថ្លង់បងប្អូនរំខាន បើនៅហាងកាហ្វេអ៊ូអរពេក អ្នកត្រូវគិតមើលថាតើកន្លែងណាស័ក្ដិសមសម្រាប់ការរៀនសូត្រ?
២) អាចប្រាប់គេឲ្យបញ្ឈប់សំឡេងនោះ៖ បើសំឡេងនៅតែបន្ត ការរៀនក៏នៅតែដាច់ដែរ។ ហេតុនេះហើយ អ្នកគួរទៅបញ្ឈប់សំឡេងនោះជាបន្ទាន់។ ពេលនោះហើយទើបអ្នកអាចបន្ដវិញបាន។
៣) កុំបែកគំនិត៖ បើគិតថាខ្លួនចង់រៀន គួរយកពេលវេលានោះមករៀន។ ហើយមិនបាច់ខ្ជះខ្ជាយពេលវេលាទៅគិតអ្វីផ្សេងទៀតទេ ព្រោះថា ពេលវេលាបើទៅហួសហើយគឺមិនអាចទិញមកវិញបានឡើយ។ ដូចនេះបើមានវាហើយ ត្រូវថែរក្សាហើយធ្វើអ្វីឲ្យមានប្រយោជន៍ដល់ខ្លួន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow