កាល​ណា​​ចេះ​គ្រប់គ្រង​ពេលវេលា​ អត្ថប្រយោជន៍​ទាំង​នេះ​នឹង​រត់​មក​រក​អ្នក​



ការ​គ្រប់គ្រង​ពេលវេលា​គឺ​មាន​ន័យ​ថា​ អ្នក​​អាច​នៅ​​លើ​​ពេលវេលា​ ជីវិត​ និង​សកម្មភាព​នានា។​ វា​មិន​មែន​ជា​ការ​ខំ​ប្រឹង​ធ្វើ​ទេ តែ​វា​គឺ​ជា​ច្បាប់​មួយ​ទៅ​ហើយ​សម្រាប់​អ្នក​​។​ កាលណា​អ្នក​អាច​គ្រប់គ្រង​ពេលវេលា​បាន​យ៉ាង​ល្អ​ខ្ជាប់ខ្ជួន អ្នក​នឹង​ទទួល​បាន​អត្ថប្រយោជន៍​នឹក​ស្មាន​មិន​ដល់​ទាំង​នេះ​៖

១) ស្មុគស្មាញ​តិចតួច​៖ ការ​គ្រប់គ្រង​ពេល​បាន​ល្អ អ្នក​ក៏​អាច​កាត់បន្ថយ​អារម្មណ៍​តានតឹង​បាន​មួយ​កម្រិត។​ ធ្វើ​ការ​មួយៗ មិន​បាច់​បង្ខំ ហើយ​អារម្មណ៍​ក៏​ស្រស់ស្រាយ​ទៅ​តាម​ហ្នឹង​។

២) ធ្វើ​កិច្ចការ​បាន​ចប់​ច្រើន​៖ កាលណា​អ្នកដឹង​ថា​ខ្លួន​​ត្រូវ​ធ្វើ​អ្វី​នោះ ការងារ​គឺ​ឆាប់​ហើយ​ និង​មិន​រាំង​ស្ទះ​។ ដូចនេះ​អ្នក​អាច​ចូលរួម​ជំរុញ​ផលិតភាព​ការងារ​បាន​ល្អ​សម្រាប់​ក្រុមហ៊ុន​។​

៣) មាន​ពេលវេលា​សម្រាក​លេង​៖ កាលណា​ការងារ​បាន​ចប់​សព្វគ្រប់​ហើយ អ្នក​នឹង​សល់​ពេល​ខ្លះ​សម្រាក​ និង​លំហែ​អារម្មណ៍​បាន​ច្រើន​។​

៤) កិត្តិយស​ក៏​ល្អ​៖ ជំនាញ​គ្រប់គ្រង​ពេលវេលា​នេះ​ នឹង​អាចជួយ​អ្នក​​ឲ្យ​បាន​កើន​កិត្តិយស​មួយ​កម្រិត​ទៀត​។ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ ធ្វើ​ការ​មិន​ដែល​ទាន់ ហើយ​ចូលចិត្ត​ពន្យារ​ពេល តែ​អ្នក​វិញ បាន​ក្លាយ​ជា​មនុស្ស​គេ​ឲ្យ​តម្លៃ ហើយ​អាច​គ្រប់គ្រង​ពេលវេលា​បាន​ល្អ​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ timemanagementninja

X
5s