​តិកនិក​ក្នុង​ការ​​​​អាន​សៀវភៅ​​​ឲ្យ​បាន​ច្រើន​​ បើ​ទោះបី​ជា​រវល់​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​



​បុគ្គល​ល្បីៗ លើ​លោក ក៏​ដូច​ជា​អ្នក​ជំនួញ​ល្បី​ៗ ពួក​គេ​សុទ្ធ​តែ​រវល់​នឹង​ការងារ​ដូចៗ​​គ្នា ហើយ​ពេល​ខ្លះ​សឹង​តែ​រវល់​លើស​មនុស្ស​ធម្មតា​១០០​ដង​​​ឯណោះ។ តែ​ហេតុអ្វី​ពួកគេ​នៅ​តែ​មាន​ពេល​សម្រាប់​អាន​សៀវភៅ បាន​​ច្រើន​ថែម​ទៀត​? តើ​ពួក​គេ​មាន​តិចនិក​អ្វី​ខ្លះ​? នេះ​ជា​​អ្វី​ដែល​អ្នក​​គួរ​អាន​៖

១) ខ្ចី​សៀវភៅ​ឲ្យ​ច្រើន​លើស​ពី​អ្វី​ដែល​អ្នក​អាច​អាន​៖ បើ​អ្នក​​តែង​តែ​ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ អ្នក​គួរ​សាកល្បង​ខ្ចី​ឲ្យ​បាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​អាច​អាន​បាន​។ ការ​មាន​សៀវភៅ​ច្រើន​នៅ​ផ្ទះ អ្នក​នឹង​មាន​អារម្មណ៍​​ថា​ចង់​អាន​សៀវភៅ លើ​ពី​ផែនការ​ដែល​អ្នក​បាន​រៀប​ចំ។

២) អាន​សៀវភៅ​ឲ្យ​បាន​២​ក្នុង​១​ថ្ងៃ​៖ អ្នក​ខ្លះ​ចូលចិត្ត​អាន​តែ​សៀវភៅ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ តែ​តាម​ពិត​ទៅ អ្នក​ក៏​អាច​​អាន​បាន​២​សៀវភៅ​ក្នុង​មួយ​ថ្ងៃ​ដែរ។​ មនុស្ស​មួយ​​ចំនួន មាន​សៀវភៅ​មើល​២​ សម្រាប់​មួយ​ថ្ងៃ ដោយ​ពួក​គេ​​​ចែក​មួយ​ទុក​មើល​ពេល​ទំនេរ មួយ​ទៀត​ទុក​មើល​ពេល​យប់​។

៣) កំណត់​នាទី​អាន​៖ បើ​អ្នក​មិន​បាន​កំណត់​ពេលវេលា​អាន​នោះ​ទេ អ្នក​ប្រហែល​ជា​មិន​ខំ​អាន​​ឲ្យ​ឆាប់​ចប់​នោះ​ឡើយ។ អ្នក​ប្រហែល​​ជា​បែក​អារម្មណ៍​ទៅ​អាន​ ឬ​ទៅ​មើល​ទូរស័ព្ទ​អី​ផង​ក៏​មិន​ដឹង​។​

៤) អាន​ពាក្យ​គន្លឹះ​៖ ពេល​ខ្លះ​ អ្នក​ក៏​មិន​បាច់​ចំណាយ​ពេល​អាន​គ្រប់​ពាក្យ​ពេចន៍ ក្នុង​សៀវភៅ​បាន​ដែរ។ ពាក្យ​គន្លឹះ ក៏​អាច​ឲ្យ​អ្នក​យល់​គ្រប់​គ្រាន់​ថា ឃ្លា​នោះ​មាន​ន័យ​យ៉ាង​ណា​ទៅ​ហើយ​។​​

៥) អាន​មុន​ចូល​​គេង​៖ អាច​ថា​ អ្នក​នៅ​សល់​ពេល​ខ្លះ មុន​ពេល​ចូល​គេង អ្នក​អាច​កាន់​សៀវភៅ​យក​មក​អាន​បាន​ ដោយ​វា​អាច​សម្រួល​អារម្មណ៍​​អ្នក​ឲ្យ​បាន​​ល្អ មុន​ចូល​​គេង​ ហើយ​អ្នក​ក៏​មិន​រវល់​អី​ទៀត​ដែរ ព្រោះ​អី​វា​ជា​ម៉ោង​គេង​៕   ​

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ lifehack

X
5s