ស្ថាបនិក​ Facebook ​​លោក​ Zuckerberg ​​ភរិយា​របស់​លោក​ដើម​កំណើត​ជនជាតិ​ចិន​ ដឹង​ថា​ ហេតុ​អ្វី​លោក​ជាប់​ចិត្ត​នឹង​នាង​ទេ? ​​



​ជា​ទំនៀប​​ទម្លាប់​ និង​របៀប​របប​នៃ​ការ​រស់​នៅ​​ទៅ​ហើយ​សម្រាប់​​សហរដ្ឋ​អាមេរិក​ ​ឬ​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​មាន​ការ​រស់​នៅ​ជា​មួយ​គ្នា​មុន​ពេល​រៀប​អាពាហ៍​ពិពាហ៍។ ​ទោះ​ជា​យ៉ាង​ណា​ ​រឿង​រ៉ាង​ស្នេហា​មាន​ប្រវត្តិ​ផ្សេង​ៗ​គ្នា។ ​ចុះ​ហេតុអ្វី​បាន​ជា​សេដ្ឋី​​ និង​ជា​ស្ថាបនិក​ Facebook លោក​ Zuckerberg ​ជាប់​ចិត្ត​ប្រតិព័ទ្ធ​នឹង​​ភរិយា​មាន​ដើម​កំណើត​ជនជាតិ​ចិន​ទៅ​វិញ? ​​​

​​នៅ​​អំឡុង​​ខែ​ឧសភា ឆ្នាំ​២០១២ គេ​បាន​ប្រទះឃើញ​រូបថត​មួយ​សន្លឹក​របស់ Priscilla Chan ​ដែល​ជា​ភរិយា​បច្ចុប្បន្ន​របស់​ស្ថាបនិក​ Facebook ដែល​នាង​បាន​បង្ហោះ​លើ facebook របស់​នាង​ក្នុង​ឈុត​អាពាហ៍ពិពាហ៍​ជាមួយ Zuckerberg ហើយ​នាង​ថែមទាំង​បាន update នៅលើ facebook របស់​នាង​ថា នាង​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ Mark Zuckerberg ហើយ​។​ ​តាម​ពិត​ទៅ​អ្នក​ទាំង​ពីរ​បាន​​ចាប់​ចិត្ត​លើ​គ្នា​ ​តាំង​តែ​ពី​ពេល​ដែល​អ្នក​ទាំងពីរ​រៀន​នៅ​សាកលវិទ្យាល័យ Harvard​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​សាលា Quincy នៅ​ឆ្នាំ​២០០៣ Priscilla Chan បាន​បន្ត​ការសិក្សា​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ Harvard ជាទី​ដែល​នាង​បាន​ជួប​​ Mark Zuckerberg​។

អ្នក​ទាំងពីរ​បានឃើញ​គ្នា​ជា​លើកដំបូង ក្នុង​កម្មវិធី​ជប់លៀង​មួយ​នៅ​សាកលវិទ្យាល័យ Harvard នៅ​ឆ្នាំ​២០០៣ ក្នុងពេលដែល​ពួកគេ​ឈរ​រង់ចាំ​ចូល​បន្ទប់ទឹក​។​សារព័ត៌មាន​មួយ បាន​ទម្លាយ​ព័ត៌មាន​ថា នៅពេល Zuckerberg ដើរលេង​ជាមួយ Chan ជា​លើកដំបូង លោក​បាន​ប្រាប់​នាង​ថា លោក​សុខចិត្ត​មក​ណាត់ជួប​ជាមួយ​នាង ដោយ​ទុក​ការប្រឡង​ពាក់កណ្ដាល​ឆមាស​ធ្វើ​នៅផ្ទះ (Take-home midterm) ចោល​។​ ​ នៅ​ឆ្នាំ​២០០៧ Chan បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ Harvard​។ លោក​Zuckerberg ក៏​ទៅ​ចូលរួម​អបអរ​នាង​ដែរ​។

ក្រោយមក នាង​បាន​បន្ត​ការសិក្សា​នៅ​សាលា UCSF ហើយ​បាន​ជួល​ផ្ទះមួយ​នៅក្បែរ​ឧទ្យាន Golden Gate ស្នាក់នៅ​។ Zuckerberg តែងតែ​ទៅលេង​ញឹកញាប់​នៅ​ចុង​សប្ដាហ៍​។​​ដោយសារតែ​ស្ថាបនិក​វ័យក្មេង​របស់​ប​ណ្ដា​ញ​សង្គម​យក្ស​មួយ​នេះ​រវល់​វក់វី​នឹង Facebook ខ្លាំងពេក Priscilla Chan បានដាក់​កំហិត​ដល់​លោក Zuckerber យ៉ាងហោចណាស់​មួយ​សប្ដាហ៍​មាន​ពេល​ជួបគ្នា​យ៉ាងតិច​បំផុត ១០០​នាទី​ដែរ​។

នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន TheTechCrunch​។ អ្នក​ទាំងពីរ​បានរស់នៅ​ជាមួយគ្នា​នៅ​ខែកញ្ញា ឆ្នាំ​២០១០ ហើយ​នៅ​ខែឧសភា ឆ្នាំ​២០១១ អ្នក​ទាំង​ពីរបាន post នៅលើ facebook ពី​ទំនាក់​ទំនងជា​ផ្លូវការ​របស់​ពួកគេ​។មួយឆ្នាំ​ក្រោយមក គឺ​នៅ​ខែឧសភា ឆ្នាំ​២០១២ ពួកគេ​បាន​រៀបការ​ជា​ផ្លូវការ​។ ស្ថាបនិក​ក្រុមហ៊ុន Facebook រូបនេះ​ក៏បាន​រៀន​ភាសា​ចិន ដោយមាន​ភរិយា​របស់លោក​ជួយ​បង្រៀន។ លោក​ Zuckerberg ធ្លាប់​ឡើង​និយាយ​​ជា​ភាសា​ចិន​ក្នុង​កម្មវិធី​សំណួរចម្លើយ ធ្វើ​នៅ​សាកលវិទ្យាល័យ​មួយ​ចំនួន​​នៅ​ប្រទេស​ចិន​​កាល​ពី​កន្លង​ទៅ​ថែម​ទៀត​ផង៕

X
5s