ទ្រឹស្ដី ៤ យ៉ាងរបស់ Warren Buffett ជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងមានបាន!
ដូចដែលលោកអ្នកធ្លាប់បានជ្រាបរួចទៅហើយថា លោក Warrent Buffett ជាមហាសេដ្ឋីដ៏លេចធ្លោមួយរូបក្នុងពិភពលោក។ លោកបានលើកពីទ្រឹស្ដី ៤យ៉ាងដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ និងមានបាន៖
១) ចាយលុយឱ្យឆ្លាតវៃ (Spend wisely)៖ «បើអ្នកចំណាយលុយទិញអ្វីដែលអ្នកមិនត្រូវការ នោះឆាប់ៗអ្នកនឹងលក់របស់ដែលអ្នកត្រូវការ (If you buy things you don’t need, you will sell things you need)។ អ្នកត្រូវចាំជាដាច់ខាតអំពីរឿងនេះ»។ លោកចង់ពន្យល់ថា អ្នកត្រូវចំណាយលុយ ទិញអ្វីដែលអ្នកត្រូវការ មិនមែនទិញអ្វីដែលអ្នកមិនត្រូវការនោះទេ។ ធ្វើដូច្នេះ អ្នកចំណាយចំខ្ទង់ ហើយធ្វើដូច្នេះអ្នកនឹងអាចមានលុយសន្សំសម្រាប់វិនិយោគនៅថ្ងៃខាងមុខបានទៀតផង។ មុននឹងទិញទំនិញអ្វី អ្នកត្រូវសួរខ្លួនឯងថា ៖ «ខ្ញុំពិតជាត្រូវការរបស់នេះមែនទេ? តើខ្ញុំកំពុងចំណាយច្រើនហើយមែនទេ? តើខ្ញុំអាចសន្សំលុយខ្លួនដោយមិនចាំបាច់ទិញរបស់ទាំងនេះបានទេ?»។
២) សន្សំសំចៃ (Saving) «មានមនុស្សកំពុងអង្គុយជ្រកក្រោមដើមឈើថ្ងៃនេះ ដោយសារតែមានមនុស្សម្នាក់ដាំវាកាលពីប៉ុន្មានឆ្នាំមុន (Someone’s sitting in the shade today because someone planted a tree a long time ago )»។ នេះគឺជាទ្រឹស្ដីមួយទៀតរបស់មហាសេដ្ឋី Buffett។ ការសន្សំលុយថ្ងៃនេះ មិនមែនបានផលថ្ងៃនេះនោះទេ តែវាផ្ដល់ផ្លែផ្កានៅថ្ងៃអនាគត។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាគ្រោះអាសន្នដែលអាចកើតឡើងជាយថាហេតុ ឬអ្នកអាចប្រើប្រាស់វាដើម្បីវិនិយោគនៅខាងថ្ងៃខាងមុខ។ ប្រការសំខាន់បំផុតនោះ គឺថា ច្បាប់មួយទៀតរបស់លោក Buffett គឺ៖ មិនត្រូវសន្សំលុយសល់ពីចំណាយនោះទេ តែត្រូវសន្សំមុនការចំណាយ។
៣) គិតឱ្យបានវែងឆ្ងាយ និងត្រូវអត់ធ្មត់ (Think long-term and be patient) លោក Warren Buffett បានលើកឡើងដូច្នេះថា ៖«មិនថាអ្នកឆ្លាត មានដុងពីកំណើត ឬប្រឹងប្រែងយ៉ាងណានោះទេ អ្វីៗគឺត្រូវការពេលវេលា។ អ្នកមិនអាចបង្កើតកូនមួយក្នុងរយៈពេលមួយខែដោយឱ្យស្ត្រី៩នាក់ពពោះនោះទេ (Someone’s sitting in the shade today because someone planted a tree a long time ago )»។ វាមិនមែនកើតឡើងដោយឯកឯងនោះទេ។ មានពេលខ្លះអ្នកប៉ាន់ស្មានហួសពីលុយដែលអ្នករកបានក្នុងមួយឆ្នាំ ហើយពេលខ្លះអាចប៉ាន់ស្មានតិចពេកចំពោះលុយដែលអ្នកអាចរកបានក្នុងរយៈ ពេល ១០ឆ្នាំ។ អ្នកវិនិយោគ ត្រូវការរកស៊ីដោយគិតពីគូរផ្លូវវែងឆ្ងាយ ពោលគឺមិនមានចង់រកស៊ីថ្ងៃនេះ ថ្ងៃស្អែកបានចំណេញនោះទេ។ វាត្រូវការពេលវេលា។
៤) ខ្ចីលុយ (Borrowing: Limit what you borrow) អ្នកមិនអាចក្លាយជាអ្នកមានបានជាដាច់ខាតដោយរស់វ័ណ្ឌកនឹងបំណុល។ មនុស្សមួយចំនួនតែងគិតថា ការខ្ចីបុលគឺអាចគ្រប់គ្រងបាន។ ដោយឡែក ការខ្ចីបុលគួរស្ថិតនៅក្នុងដែនកំណត់ណាមួយ ហើយការខ្ចីលុយទៀតសោតគួរតែមានគោលដៅចំណាយច្បាស់លាស់។ អ្វីដែលអ្នកគួរធ្វើនោះគឺខ្ចីលុយ ដើម្បីយកមកបង្កើតលុយ។ មុននឹងខ្ចី អ្នកត្រូវវាយតម្លៃពីលំហូរសាច់ប្រាក់ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗនៅពេលអនាគត។ អ្នកគួរតែកំណត់ពេលវេលាជាក់លាក់សម្រាប់ខ្លួនឯងចំពោះការជំពាក់បំណុលគេ អ្នកមិនមែនធ្វើជាខ្ញុំកញ្ជះគេរហូតនោះទេ៕