​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​លោក​John Ruskin ៖«ដើរ​ទៅ​មុខ​ទៅ​ទាន់​នៅ​មាន​ពន្លឺ ប្រយ័ត្ន​តែ​ភាព​ងងឹត​តាម​អ្នក​ទាន់»​



«ដើរ​ទៅ​មុខ​ទៅ​ទាន់​នៅ​មាន​ពន្លឺ ប្រយ័ត្ន​តែ​ភាព​ងងឹត​តាម​អ្នក​ទាន់» នេះ​គឺ​ជា​ទស្សនៈ​ដ៏​ល្បីល្បាញ​បំផុត ក្នុង​ចំណោម​ទស្សនៈ​ដទៃ ទៀត​របស់​លោក ​John Ruskin ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​អ្នកនិពន្ធ និង ជា​អ្នក​បញ្ចេញ​គំនិត​ពាក់ព័ន្ធ​នឹង​សង្គម​ ដែល​លោក​មាន​សញ្ជាតិ​អង់គ្លេស។ ​

ក្នុង​ន័យ​នេះ​ផង​ដែរ លោក​ចង់​បង្រៀន​មនុស្ស​គ្រប់រូប​ ឲ្យ​ស្គាល់​​ពី​តម្លៃ​នៃ​ឱកាស​ដែល​បាន​មក​ដល់។ ឱកាស​នេះ​គឺ​ប្រៀប បាន​នឹង​ពន្លឺ។ ពន្លឺ​គឺ​មិន​មែន​ចេះ​តែ​មាន​ឡើយ។ ជាពិសេស​គឺ​​ពន្លឺ​ជីវិត ពេល​ខ្លះ​រឿង​ពិបាក​ក៏​អាច​កើត​​មាន ​ ​ហើយ​ពេល​ខ្លះ​រឿង​ល្អ​ក៏​អាច​កើត​មាន​។

ដូចនេះ​បើ​ឱកាស​បាន​ហុច ផល​មក​ដល់​អ្នក​ហើយ ​ អ្នក​ត្រូវ​​ដើរ​ទៅ​មុខ​ឲ្យ​បាន​លឿន កុំ​ឲ្យ​រុញ​រា បើ​មិន ដូច្នោះ​ទេ ភាព​ងងឹត​នឹង​តាម​មក​រក​អ្នក ទាន់​ជាក់ជា​មិន​ខាន៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ brainyquote  

X
5s