តើ​កាលៈទេសៈ​បែប​ណា​ ដែល​អ្នក​គួរ​តែ​បដិសេធ​​ទទួល​យក​ការងារ​ ទោះ​សម្ភាសន៍​ជាប់ក៏ដោយ?​



 ប្រហែល​ជា​មាន​មនុស្ស​មួយចំនួនអាចនឹងមានការលំបាកក្នុងការរកការងារមួយដែលល្អឥតខ្ចោះ។ ទោះបីជាបន្ទាប់ពីបានចំណាយពេលបន្ថែមក្នុងការបង្កើតជីវប្រវត្តិសង្ខេប និងបង្កើត Cover Letter ដ៏ល្អឥតខ្ចោះ ហើយធ្វើបានល្អនៅពេលសម្ភាសន៍ការងារយ៉ាងណាក៏ដោយ អ្នកនៅតែមិនដឹងពិតប្រាកដឡើយថាតើអ្នក គឺជាបេក្ខជនដែលពួកគេកំពុងស្វែងរក ឬ អត់។ មនុស្សភាគច្រើនយល់ថាការទទួលបានការងារ គឺជារឿងមួយដ៏លំបាក។ ហេតុដូច្នេះហើយ ពួកយើងតែងតែទទួលយកការងារណាដែលគេផ្តល់ជូន ពួកយើងទទួលយកការងារដោយមិនគិតថាក្រុមហ៊ុនត្រូវការជួលពួកយើង ឬអត់ មិនបានគិតពីមុខតំណែងដែលពួកយើងត្រូវការ ឬ ប្រាក់ខែដែលពួកយើងរំពឹងទុកនោះទេ។

ជាមួយនឹងការកើនឡើងនៃការចំណាយការរស់នៅប្រចាំថ្ងៃ ការទទួលខុសត្រូវ និងស្តង់ដានៃការរស់នៅ ពួកយើងពិតជាមិនត្រូវការគិតជាលើកទីពីរមុននឹងយល់ព្រមទៅក្រុមហ៊ុននោះទេ។ ប៉ុន្តែអ្វីដែលអ្នកស្វែងរកការងារមិនយល់ច្បាស់នោះ គឺការធ្វើការឲ្យក្រុមហ៊ុនខុស ឬ ការធ្វើការងារខុស ដែលអាចនឹងបង្កហានិភ័យដល់ការងាររបស់អ្នក និងការជឿជាក់លើខ្លួនឯង ។ មិនមែនរាល់ការផ្តល់ជូនការងារដែលអ្នកបានទទួលនឹងធានាបាន១០០% ពីការពេញចិត្តរបស់បុគ្គលិក សុវត្ថិភាពនៃការងារ ការរីកចម្រើននៃការងារ និងការរីកចម្រើននៃបុគ្គលិកលក្ខណៈនោះទេ។ ដើម្បីទទួលបានភាពជោគជ័យក្នុងការងាររបស់អ្នក អ្នកត្រូវតែដឹងថាតើឱកាសការងារណាដែលមានតម្លៃគ្រប់គ្រាន់សម្រាប់អ្នកក្នុងការទទួលយក ហើយពេលណាដែលអ្នកគួរតែបដិសេធការផ្តល់ការងារនោះ។

សូមជឿលើសភាវគតិ និងវិចារណញ្ញាណរបស់អ្នក។ ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍ការងារមិនល្អពីមុន អ្នកត្រូវប្រាកដថាអ្នករៀនពីបទពិសោធន៍នោះដើម្បីជៀសវាងការកើតឡើងស្រដៀងគ្នាក្នុងការងាររបស់អ្នក។ នេះគឺជាគន្លឹះបីបួនចំនុចដែលនឹងជួយអ្នកក្នុងការកំណត់ពីរបៀប និងពេលវេលាណាដែលគួរតែបដិសេធការងារ នៅពេលដែលកិច្ចព្រមព្រៀងមិនមានភាពពិតប្រាកដ កំហុសដ៏សាមញ្ញបំផុតដែលអ្នកស្វែងរកការងារភាគច្រើនបានធ្វើនៅពេលដែលពួកគេស្វែងរកឱកាសការងារ គឺពួកគេមិនបានយកចិត្តទុកដាក់លើកិច្ចព្រមព្រៀង។

បេក្ខជនភាគច្រើនឆ្លើយយល់ព្រមភ្លាមៗនៅពេលដែលគេផ្តល់ជូនប្រាក់ខែច្រើន។ ប៉ុន្តែតើអ្នកបានពិនិត្យមើលថាតើមានទំនួលខុសត្រូវអ្វីខ្លះដែលអ្នកត្រូវតែរ៉ាប់រងទេ? តើពួកគេបានផ្តល់ជូនអ្នកគ្រប់គ្រាន់សម្រាប់ការងារដែលអ្នកត្រូវធ្វើដែរទេ? តើអ្នកបានពិនិត្យហ្មត់ចត់ជាមួយនឹងការពិពណ៌នាការងារ និងតួនាទីការងាររបស់អ្នកដែរឬទេ? តើមានការនិយាយអំពីការធ្វើការងារលើសម៉ោងដែរឬទេ? តើនេះគឺជាមុខតំណែងដែលអ្នកត្រូវការដែរទេ? ហើយចុះអំពីគោលការណ៍វិស្សមកាល អត្ថប្រយោជន៍សុខភាព និងធានារ៉ាប់រង? ហើយសំខាន់បំផុតតើអ្នកបានជួបផ្ទាល់ជាមួយនឹងនិយោជកហើយនិយាយអំពីការងារនេះទេ? វាជារឿងងាយស្រួលទេក្នុងការបញ្ចុះបញ្ចូលបេក្ខជនឲ្យឆ្លើយយល់ព្រមតាមទូរស័ព្ទ។ ប៉ុន្តែអ្នកត្រូវប្រាកដថាអ្នកបានជួបនិយោជករបស់អ្នកដោយផ្ទាល់ដើម្បីពិភាក្សាការងារលម្អិត និងវិភាគពីឱកាសដែលគេនឹងផ្តល់ជូន។

នៅពេលដែលការសន្ទនាដំបូងជាមួយនឹងអនាគតនិយោជកមិនមានជំនាញវិជ្ជាជីវៈ ការសន្ទនាធម្មតាៗអាចបង្ហាញឱ្យឃើញនូវអ្វីៗជាច្រើនអំពីមនុស្សដែលអ្នកកំពុងនិយាយជាមួយ។ សូមចងចាំផងដែរថានៅពេលអ្នកព្យាយាមអស់ពីសមត្ថភាពរបស់អ្នកដើម្បីធ្វើឲ្យមានចំណាប់អារម្មណ៍លើកដំបូងល្អបំផុត និយោជកគួរតែមានជំនាញក្នុងដំណើរការជ្រើសរើស។ និយោជកភាគច្រើនអាចមើលទៅគួរអោយចាប់អារម្មណ៍ និងគួរសមតាមរយៈទូរស័ព្ទ ប៉ុន្តែការនិយាយជាមួយពួកគេដោយផ្ទាល់អាចជួយអ្នកក្នុងការវាស់វែងអំពីប្រភេទមនុស្សដែលអ្នកនឹងធ្វើការជាមួយ ហើយអ្នកនឹងយល់បានថាតើវាងាយស្រួលដែរទេក្នុងការធ្វើការជាមួយមនុស្សម្នាក់នេះ។ តើគាត់មានចំណាប់អារម្មណ៍ពិតប្រាកដចំពោះសុខុមាលភាពរបស់បុគ្គលិកក្រុមហ៊ុនដែរឬទេ? តើគាត់ចាត់ទុកបុគ្គលិកស្មើគ្នាទេ? ឬទីបំផុតអ្នកយល់ឃើញនិយោជកម្នាក់នេះស្ថិតនៅក្នុងបញ្ជីនៃនិយោជកដ៏អាក្រក់បំផុតដែលអ្នកធ្លាប់បានធ្វើការជាមួយ?

នៅពេលដែលបរិយាកាសការងារមិនជុំរុញទឹកចិត្តអ្នក កត្តាមួយក្នុងចំណោមកត្តាដែលធ្វើឱ្យមានផលប៉ះពាល់ធំធេងបំផុតចំពោះអាកប្បកិរិយា និងការអនុវត្តន៍របស់នយោជិក គឺបរិយាកាសការងាររបស់គាត់។ ពួកគេគួរតែមានការរំភើបក្នុងការទៅធ្វើការជារៀងរាល់ថ្ងៃ។ មុនពេលដែលអ្នកនិយាយថាយល់ព្រមទៅលើការងារ អ្នកគួរតែមើលទៅលើបរិយាកាសរបស់ក្រុមហ៊ុន និងឥរិយាបថរបស់បុគ្គលិកបច្ចុប្បន្ន។ បុគ្គលម្នាក់ៗធ្វើបានល្អបំផុតនៅពេលដែលពួកគេធ្វើការនៅក្នុងបរិយាកាសដែលជម្រុញពួកគេតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ។ ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលធ្វើការងារបានល្អបំផុតនៅក្នុងបរិយាកាសស្ងប់ស្ងាត់ ដូច្នេះការធ្វើការងារនៅក្នុងបរិយាកាសដែលមានសម្លេងខ្លាំង និងសម្ពាធនឹងមិននាំមកនូវអ្វីដែលល្អបំផុតសម្រាប់អ្នកនោះទេ។ សូមចងចាំផងដែរថាអ្នកមិនអាចធ្វើការងារជាបន្តបន្ទាប់ជាមួយនឹងកម្លាំងថាមពល និងការធ្វើការងារដែលបានល្អបំផុតឲ្យបានស្មើគ្នាទាំងអស់ពេញមួយថ្ងៃនោះទេ។ ដូច្នេះអ្នកអាចមើលថាតើក្រុមហ៊ុនដែលអ្នកនឹងធ្វើនាពេលអនាគតនេះនឹងអនុញ្ញាតឱ្យអ្នកបានសម្រាកជាញឹកញាប់ដើម្បីធ្វើឱ្យខ្លួនឯងប្រសើរឡើងវិញដែរទេ។ តើអ្នកអាចសម្រាកនៅពេលដែលអ្នកមិនមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការ ឬ តើអ្នកអាចផ្លាស់ប្តូរបរិយាកាស និងធ្វើការដើរកម្សាន្តបន្តិចបន្តួចមួយដើម្បីស្រូបយកខ្យល់អាកាសបានឬទេ?

នៅពេលដែលអ្នករកឃើញថាមិនមានឱកាសក្នុងការរីចម្រើនទេ បេក្ខជនដែលឆ្លាត គឺជាបុគ្គលិកដែលមានអ្វីច្រើនជាងគ្រាន់តែជាបុគ្គលិកល្អ។ គាត់មើលឃើញពីខ្លួនឯង និងអនាគត។ ការធ្វើការនៅក្នុងក្រុមហ៊ុន ឬធ្វើការងារដែលរារាំងអ្នកឱ្យនៅត្រឹមតែក្រុមហ៊ុននោះ នឹងមិនជួយអ្វីដល់អ្នកក្នុងរយៈពេលវែងនោះទេ។ ការជួបជាមួយនឹងមនុស្សថ្មីៗ ការរកឃើញឱកាសដែលគ្មានទីបញ្ចប់ដែលការងាររបស់អ្នកផ្តល់ឱ្យអ្នក និងការជួបប្រទះនូវរឿងរ៉ាវថ្មីៗ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដើម្បីអភិវឌ្ឍន៍នៅក្នុងការងាររបស់អ្នកនិងខ្លួនអ្នកផ្ទាល់។ ប្រសិនបើអ្នកចូលមកហ្វឹកហាត់ការងារ អ្នកត្រូវប្រាកដថាអ្នកមានឱកាសរៀនសូត្រជាច្រើន និងការអភិវឌ្ឍន៍។ ការផ្សារភ្ជាប់បណ្តាញមានសារៈសំខាន់ខ្លាំងណាស់ក្នុងការឈានទៅរកភាពជោគជ័យ៕

ដៃគូ​ផ្សព្វផ្សាយ៖ everjobs.com.kh

X
5s