ប្រភេទទាំង៤នៃអ្នកធ្វើទំនាក់ទំនង តើអ្នកស្ថិតនៅក្នុងប្រភេទណាមួយ ?
ជាការចាំបាច់ណាស់ បើសិនជាអ្នកបានស្វែងយល់ពីប្រភេទអ្នកធ្វើទំនាក់ទំនងមួយណាដែលអ្នកស្ថិតនៅ ដូច្នេះអ្នកនឹងបានដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកក្នុងការរៀបចំកិច្ចពិភាក្សាសំខាន់ៗផ្សេងៗ។ ខាងក្រោមនេះគឺជាប្រភេទទាំង៤នៃអ្នកធ្វើទំនាក់ទំនង៖
១) រហ័សរហួន៖ អ្នកអាចដឹងបានថា ខ្លួនឯងគឺជាអ្នកទំនាក់ទំនងប្រភេទរហ័សរហួនបាន បើសិនជាអ្នកប្រើប្រាស់ការទំនាក់ទំនងយ៉ាងចម្បង ដើម្បីផ្សារភ្ជាប់ជាមួយអ្នកដទៃ។ អ្នកជាបុគ្គលម្នាក់ដែរនិយាយទៅកាន់អ្នកដទៃជាមួយភាពទន់ភ្លន់ ស្ងប់អារម្មណ៍ យោគយល់ និងការយល់ចិត្តអ្នកដទៃ ម៉្យាងទៀតអ្នកថែមទាំងចូលចិត្តការសាងទំនាក់ទំនងថ្មីៗផងដែរ។
២) បែបអង្គចៅក្រម៖ អ្នកគឺជាអ្នកទំនាក់ទំនងបែបអង្គចៅក្រម បើសិនជាអ្នកចូលចិត្តវិភាគទៅលើប្រធានបទនិងបញ្ហាអ្វីមួយ ជីករកចំណុចសំខាន់ បន្ទាប់មកបកស្រាយរឿងរ៉ាវទាំងនោះទៅកាន់អ្នកដទៃយ៉ាងល្អិតល្អន់។ ការចាប់ផ្ដើមការសន្ទនា និងការនិយាយចូលទៅកាន់ចំណុចសំខាន់ ប្រកបដោយភាពទាក់ទាញ គឺជាចំណុចខ្លាំងរបស់អ្នក។
៣) ប្រាកដប្រជា៖ អ្នកគឺជាអ្នកធ្វើទំនាក់ទំនងម្នាក់ដែលយល់ដឹងខុសត្រូវ និងមានភាពប្រាកដនិយម បើសិនជាអ្នកចូលចិត្តការសន្ទនាបែបបើកចំហ ហើយអ្នកដទៃមានភាពងាយស្រួលក្នុងការទាក់ទងជាមួយអ្នក។ ម៉្យាងទៀត អ្នកជាមនុស្សដែលផ្ដោតអារម្មណ៍ និងតែងនិយាយចូលទៅកាន់ចំណុចសំខាន់។
៤) បែបសូក្រាត៖ អ្នកជាអ្នកធ្វើទំនាក់ទំនងប្រភេទសូក្រាត បើអ្នករកឃើញថា អ្នកពូកែដោះស្រាយបញ្ហា និងអូសទាញអ្នកដទៃតាមរយៈការផ្ដល់ជាឧទាហរណ៍។ អ្នកចូលចិត្តការជជែកដេញដោលដែលមានរយៈពេលវែង។ រីឯចំណុចខ្លាំងរបស់អ្នកគឺ ការយល់ដឹងពីព័ត៌មានលម្អិតបានជាក់លាក់ ហើយគំនិតរបស់អ្នកតែងត្រូវបានអ្នកដទៃឲ្យតម្លៃ៕
ប្រភព៖ lifehack ប្រែសម្រួល៖ ស្រីពៅ