មេរៀនជីវិតទាំង ៦របស់ក្មេងៗដែលអ្នកអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនដើម្បីក្លាយជាបុគ្គលជោគជ័យ​



បើអ្នកដាក់ចិត្តថារៀនហើយ អ្វីក៏អ្នកអាចរៀនសូត្របានដែរ។ ពីមុនមក Bizkhmer ធ្លាប់បានលើកឡើងពីមេរៀនជីវិតរបស់សត្វឥន្ទ្រី សត្វស្រមោច និងបុគ្គលជោគជ័យជាច្រើនរួចមកហើយ។ តែថ្ងៃនេះ Bizkhmer សូមលើកយកមេរៀនជីវិតទាំង ៦ របស់ក្មេងៗដើម្បីមកចែកជូនដល់មិត្តអ្នកអានក្នុងការត្រិះរិះពិចារណា៖

១) កុំខ្លាចការសាកល្បង៖ ក្មេងគឺចូលចិត្តសាកល្បងអ្វីដែលថ្មី។ នៅពេលដែលគេចេះវារ គេចង់ចេះដើរ ពេលគេចេះដើរ គេចេះចង់រត់ ក្មេងៗចូលចិត្តធ្វើអ្វីដែលថ្មីដោយមិនក្លាចការប្រឈមនឹងហានិភ័យឡើយ។ ពួកគេធ្វើអ្វីៗដោយផ្អែកលើសភាវះគតិ និងមិនគិតសាំញ៉ាំច្រើនពីបញ្ហានិងឧបសគ្គនោះទេ។

២) ហ៊ានរកជំនួយ៖ វាដូចជារឿងល្អដែលអ្នកត្រូវធ្វើជាអ្នកជំនាញលើរឿងគ្រប់យ៉ាងទាំងអស់។ ដោយសារតែអ្នកគិតអញ្ចឹងហើយ ទើបធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនអន់ ឬខ្មាសគេ ពេលស្មើរសុំអ្នកដ៏ទៃឲ្យជួយពេលមានបញ្ហា។ អ្នកក្រលែកមើលក្មេងៗនៅកន្លែងលេងកំសាន្ដ ឬនៅសាលារៀន អ្នកនឹងឃើញពីរបៀបដែលពួកគេរៀនពីមនុស្សនៅជុំវិញខ្លួនគេ និងការរៀនជួយ និងចែករំលែកទៅកាន់អ្នកទាំងនោះ។

៣) អ្វីដែលថ្មីមិនមែនសុទ្ធតែអាក្រក់ទាំងអស់៖ អ្វីដែលក្មេងសាកល្បងគឺជាអ្វីដែលពួកគេជួបជាលើកដំបូង។ ការសាកល្បងធ្វើរឿងអ្វីថ្មីៗមិនអាចជៀសផុតពីហានិភ័យឡើយ ប៉ុន្តែបើអ្នកត្រូវតែហ៊ានសាកល្បងធ្វើវា អ្នកនឹងទទួលបានផ្លែផ្កា និងការផ្លាស់ប្ដូរដ៏ធំធេងជាមិនខាន។

៤) រៀនធ្វើការជាក្រុម៖ ក្មេងតែងតែចាប់ផ្ដើមជាមួយនឹងគំនិតដែលថាគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់។ ក្មេងៗចងចាំថារឿងជាច្រើនអាចសម្រេចបានឆាប់រហ័សដោយសារតែការចេះធ្វើការជាក្រុម។ នេះជាការដកចេញនូវគំនិតអវិជ្ជមានរបស់អ្នក ការចេះធ្វើការជាក្រុមនឹងធ្វើឲ្យអ្នកទទួលបានភាពជោគជ័យក្នុងរយះពេលវែង។

៥) មិត្តភាព៖ ក្នុងពេលបច្ចុប្បន្នមនុស្សកាន់តែបាត់បង់ចំណងទំនាក់ទំនង មិត្តភាពជាមួយអ្នកដ៏ទៃ។ ជួនកាលអ្នកដើរជួបមិត្តរួមការងាររបស់អ្នក ដោយអ្នកគ្រាន់តែងក់ក្បាល។ តែក្មេងតែងតែស្រែកថា សួស្ដី និង បក់ដៃដាក់អ្នកដ៏ទៃជាដើម ដោយសារតែពួកគេជាមនុស្សរាក់ទាក់។ រឿងដ៏តូចតាចនេះអាចធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំក្នុងការរឹតចំណងមិត្តភាពរបស់អ្នក។

៦) មិនដែលត្អូញត្អែរពីភាពបរាជ័យ៖ ក្មេងតែងតែបង្កើតកំហុស និងភាពបរាជ័យ តែពួកគេនៅតែបន្តធ្វើវាតទៅទៀត។ ពួកគេមិនដែលគិតពីភាពបរាជ័យនោះទេ ពួកគេជឿថាកំហុសជួយឲ្យពួកគេអាចរៀនសូត្រនិងអភិវឌ្ឍខ្លួនរបស់ពួកគេ៕

ដោយ៖ លង់ វណ្ណៈ ប្រភព៖ inc-asean.com

X
5s