តើគួរថែទាំធ្មេញរបស់អ្នកយ៉ាងដូចម្ដេច ដើម្បីការពារពីការពុកធ្មេញបាន?
សុខភាពធ្មេញនៅពេលអ្នកមិនបានថែទាំវាឲ្យបានត្រឹមត្រូវទេ នោះវាងាយនឹងមានបញ្ហាប្រែជាពុកផុយបាន។ ប៉ុន្តែជាមួយនឹងរបៀបថែទាំចំនួន ៣ខាងក្រោម អ្នកអាចការពារធ្មេញរបស់អ្នកពីបញ្ហានេះបាន។
១) អាហារដែលមានជាតិសរសៃខ្ពស់៖ ជាតិសរសៃមានសារសំខាន់សម្រាប់ការរំលាយអាហារ សុខភាពបេះដូង រួមទាំងជួយការពារអ្នកពីការពុកធ្មេញបានផងដែរ។ អាហារដែលជាប្រភពដ៏ល្អបំផុតសម្រាប់ជាតិសរសៃនេះអាចរកបាននៅក្នុងទំពាំងបាយជូរក្រៀម ក្នុងផ្លែឈើដូចជាផ្លែចេក ប៉ោម និងក្រូច និងបន្លែដូចជាសណ្ដែក និងគ្រាប់ធញ្ញជាតិអាលមនដ៍ជាដើម។
២) សម្អាតជាមួយទឹកខ្ពុរមាត់៖ សារធាតុហ្វុយអ័ររាយក្នុងទឹកថ្នាំខ្ពុរមាត់អាចសម្អាតកាកសំណល់នៅកន្លុកកន្លៀតធ្មេញព្រមទាំងបាក់តេរីដែលអាចបង្កមេរោគនិងការពុកធ្មេញរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។
៣) សម្អាតធ្មេញជាមួយថ្នាំដុសធ្មេញដែលផ្សំពីហ្លុយអ័ររាយ៖ សារធាតុហ្លុយអ័ររាយអាចជួយការពារសុខភាពធ្មេញរបស់អ្នកពីការពុកផុយបានដោយវាទៅទប់ទល់ជាមួយនឹងជាតិអាស៊ីដដែលកកើតឡើង នៅពេលបាក់តេរីក្នុងមាត់របស់អ្នកប៉ះជាមួយនឹងជាតិស្ករតាមរយៈអាហារដែលអ្នកទទួលទានរួច ដែលអាស៊ីដនេះឯងធ្វើឲ្យធ្មេញរបស់អ្នកឆាប់ខូចនិងពុកផុយបាន៕
ប្រភព៖ www.rd.com ប្រែសម្រួល៖ ស្រីពៅ