សៀវភៅទាំង ៤ក្បាលដែលលោក Steve Jobs គិតថា ល្អនិងអាចផ្លាស់ប្ដូរជីវិតអ្នកអានបាន
អតីតស្ថាបនិក Apple លោក Steve Jobs បានចំណាលពេលអស់មួយជីវិតក្នុងការអានសៀវភៅ និងរៀនអ្វីថ្មីៗពីសៀវភៅ។ ស្ថាបនិករូបនេះធ្លាប់បានពោលថា «ហេតុផលមួយដែលធ្វើឲ្យក្រុមហ៊ុន Apple អាចបង្កើតផលិតផលដូចជាiPod, iPhone ឬ iPad នោះដោយសារតែលោកយល់ច្បាស់ពីចំណុចប្រសព្ធនៃបច្ចេកវិទ្យានិងសិល្បៈបែបសេរី (Liberal Arts)។ ហើយខាងក្រោមនេះជាសៀវភៅដែលបានជះឥទ្ធិពលនិងផ្លាស់ប្ដូរជីវិតរបស់លោក៖
១) សៀវភៅ King Lear ដែលនិពន្ធដោយលោក William Shakespeare។ លោកបានចាប់ផ្ដើមអានសៀវភៅមួយក្បាលនេះតាំងពីលោកនៅវិទ្យាល័យម៉្លេច។ សាច់រឿងនៃសៀវភៅនិយាយអំពីស្ដេចចាស់មួយដែលមានបំណងចង់បំបែកប្រទេសជាពីរ។ ចង់ទិញ សូមចុចលើ link នេះ។
២) សៀវភៅ Moby Dick សរសេរដោយ Herman Melville។ សៀវភៅមួយនេះនិយាយអំពីក្រុមការងារធ្វើការលើកប៉ាល់មួយចង់ទៅចាប់សត្វត្រីបាឡែន។ វាជាសៀវភៅមួយដែលលោក Steve Jobs ចូលចិត្ត។
៣) សៀវភៅ Autobiography of a Yogi ដែលនិពន្ធដោយ Paramahansa Yoganand។ សៀវភៅមួយក្បាលនេះគឺលោកSteve Jobs តែងតែអានជារៀងរាល់ឆ្នាំ។
៤) សៀវភៅ Zen Min, Beginner's Mind ដោយ Shunryu Suzuki។ ក្នុងឆ្នាំ១៩៧០ លោក Steve Jobs បានចូលរៀនថ្នាក់មួយដែលបង្រៀនដោយអ្នកនិពន្ធរូបនេះ។ លោកធ្លាប់បានលើកឡើងថា «Zen Min, Beginner's Mind បានផ្លាស់ប្ដូរជីវិតរបស់លោកចាប់តាំងពីពេលនោះមក»៕
ដោយ៖ អ៊ឹង មុយយូ